ថៃ៖ មនុស្សប្រុសស្រីគ្រប់រូបសុទ្ធតែប្រាថ្នាចង់បាននូវដៃគូជីវិតដែលចេះយល់ចិត្ត ក៏ដូចជាចេះស្រលាញ់ថ្នាក់ថ្នមគ្នាទៅវិញទៅមកដោយការពេញចិត្ត។ មិនត្រឹមតែប្រាថ្នាចង់បាននូវដៃគូតែប៉ុណ្ណោះទេ តែលើសពីនេះទៅទៀតនោះ គឺពួកគេចង់ក្លាយទៅជាប្តីប្រពន្ធ ដោយឆ្លងកាត់ការរៀបការយ៉ាងពេញច្បាប់មួយ ដោយមានការរៀបចំនូវពិធីមង្គលការដ៏ល្អសមរម្យ ដោយមានអ្នកសំអាងការដ៏ចំណានក្នុងការតុបតែងមុខ និងសម្លៀកបំពាក់ឲ្យមានភាពស្រស់ស្អាត ព្រោះគេគិតថា មួយជីវិតនេះពួកគេរៀបការតែម្តងប៉ុណ្ណោះ ដូច្នេះ ពួកគេចង់បានការរៀបចំមួយដែលល្អ។

មិនខុសគ្នាអីពីគូស្នេហ៍ជនជាតិថៃមួយគូនេះទេ ពួកគេមានចំណងស្នេហាផ្អែមល្ហែមដ៏យូរអង្វែងណាស់មកហើយ ហើយពួកគេក៏បានសម្រេចចិត្តព្រមព្រាងដឹកដៃគ្នាចូលរោងការដោយស្របច្បាប់។ មុខពេលដែលថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេចូលមកដល់ កូនកំលោះកូនក្រមុំបានគិតពិភាក្សាគ្នាថា ពួកគេចង់បានសំអាងការមួយដែលអាចលុបតែងមុខមាត់ ក៏ដូចជាមានសម្លៀកបំពាក់សមរម្យដល់ពួកគេ ដើម្បីឲ្យពិធីការរបស់គេមានភាពស្រស់ស្អាត សមភ្នែកអ្នកទស្សនា។

បន្ទាប់ពីបានគិតគូរគ្នារួចរាល់ហើយ ពួកគេក៏នឹកឃើញដល់សំអាងការមួយដែលទើបតែបើកថ្មី ដែលមានទីតាំងស្ថិតនៅក្បែរផ្ទះរបស់ពួកគេតែម្តង ដូច្នេះវាមានភាពងាយស្រួលសម្រាប់ពួកគេក្នុងការទំនាក់ទំនងគ្នា។ ភ្លាមៗនោះ ពួកគេក៏បានសម្រេចចិត្តទៅជួលសំអាងការនោះដើម្បីមកផាត់មុខមាត់ជូនពួកគេទាំងពីរនៅក្នុងថ្ងៃមង្គលជ័យ ដោយអនាគតស្វាមីភរិយាមួយគូនេះបាននឹកក្នុងចិត្តថា សំអាងការមួយនេះនឹងតុបតែងមុខមាត់ពួកគេទាំងពីរយ៉ាងស្រស់ស្អាត ព្រោះនេះជាថ្ងៃសំខាន់ដែលពួកគេរងចាំអស់រយៈពេលជាយូរណាស់មកហើយ។

មិនយូរប៉ុន្មាន ថ្ងៃអាពាហ៍ពិពាហ៍ក៏បានរំកិលចូលមកដល់ ដោយមានការចូលរួមពីភ្ញៀវយ៉ាងច្រើនកុះករ និងអ្វីៗគឺត្រូវដំណើរការតាមតែទំនៀមទំលាប់ប្រពៃណីដែលធ្លាប់តែអនុវត្តន៍ជាយូរលង់ណាស់មកហើយ។

ក្រឡេកទៅមើលការរៀបចំតុបតែងមុខមាត់ និងសម្លៀកបំពាក់កូនកំលោះកូនក្រមុំវិញ វាពិតជាធ្វើឲ្យគូស្វាមីភរិយា និងភ្ញៀវកត្តិយសមានភាពស្រឡាំងកាំងជាខ្លាំង ព្រោះតែសំអាងការនោះបានផាត់មុខមាត់ពួកគេយ៉ាងអាក្រក់មើលជាទីបំផុត រហូតដល់ធ្វើឲ្យកូនក្រមុំឈ្មោះ Darika Klinkuhlab មិនហ៊ានដើរក្នុងពីធីហែជំនូនឡើយ។

រូបភាពពេលដែលសំអាងការនៅក្បែរផ្ទះបានផាត់មុខជូននាង
រូបភាពពេលដែលសំអាងការនៅក្បែរផ្ទះបានផាត់មុខជូននាង

មិនយូរប៉ុន្មាន ពិធីអាពាហ៍ពិពាហ៍ក៏បានដំណើរការចប់សព្វគ្រប់ប្រកបទៅដោយភាពអាក់អន់ស្រពន់ចិត្តជាខ្លាំង ជាពិសេសនោះគឺកូនកំលោះកូនក្រមុំតែម្តង។

បន្ទាប់ពីពិធីការចប់ហើយ កូនក្រមុំ Darika Klinkuhlab ក៏បានបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុកដោយប្រើប្រាស់គណនីផ្ទាល់ខ្លួន ក្នុងន័យចែករំលែកថា ចូរគូស្នេហ៍ដែលគ្រោងនឹងចូលរោងការទាំងអស់មានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសសំអាងការមករៀបចំតុបតែងខ្លួន ព្រោះនាងជួបប្រទះផ្ទាល់ហើយ។

រូបភាពពេលដែលសំអាងការនៅក្បែរផ្ទះបានផាត់មុខជូននាង

ក្រោយពីរូបភាពរបស់នាងបានបង្ហោះចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកហើយ រូបភាពទាំងនោះទទួលបានការចុច Like និង Share ច្រើន ព្រោះតែគេមានការហួសចិត្តជំនួសគូស្វាមីមួយគូនេះខ្លាំងមែនទែន។ មិនយូរប៉ុន្មាន រូបភាពទាំងនោះក៏ត្រូវបានប្រទះឃើញដោយអ្នកជំនាញថតរូបម្នាក់ឈ្មោះ Park Eun Young ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក។ ភ្លាមៗនោះ លោក Park Eun Young ក៏បានទាក់ទងទៅ Darika Klinkuhlab ដើម្បីស្នើសុំថតរូបជូនគូស្វាមីភរិយាម្តងទៀតដោយមិនគិតប្រាក់កម្រៃឡើយ ដោយសារលោកមានការហួសចិត្តខ្លាំងចំពោះរូបភាពអាពាហ៍ពិពាហ៍របស់នាងនិងស្វាមីនាង។ បន្ទាប់ពីបានស្តាប់ឮបែបនេះហើយ Darika Klinkuhlab ក៏បានបដិសេធចំពោះសំណើនេះ ដោយនាងលើកយកហេតុផលថា ទីតាំងរបស់នាង គឺនៅឆ្ងាយពីលោក Park Eun Young ដូច្នេះនាងមិនចង់ឲ្យលោកពិបាកឡើយ។

បើទោះបីជានាងលើកឡើងយ៉ាងដូច្នេះពិតមែន តែលោក Park Eun Young នៅតែទទូចស្នើរសុំថតជូននាង រហូតដល់នាង និងស្វាមីរបស់នាងព្រមព្រៀងឲ្យលោក Park Eun Young ថតរូបជូន។ បន្ទាប់ពីបានថតរូបរួចរាល់ហើយ ស្វាមីភរិយាមួយគូនេះហាក់ដូចជាញញឹមបិទមាត់មិនជិតសោះ ព្រោះរូបភាពដែលទទួលបានម្តងនេះគឺស្រស់ស្អាតខ្លាំងណាស់។

ដូច្នេះដើម្បីឲ្យប្រិយមិត្តបានឃើញពីភាពខុសប្លែកគ្នារវាងរូបភាពកាលពីមុននិងឥឡូវ តោះតាមដានទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

រូបភាពពេលដែលសំអាងការនៅក្បែរផ្ទះបានផាត់មុខជូននាង
រូបភាពដែលថតជូនដោយលោក Park Eun Young
រូបភាពដែលថតជូនដោយលោក Park Eun Young
រូបភាពដែលថតជូនដោយលោក Park Eun Young
រូបភាពដែលថតជូនដោយលោក Park Eun Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]