ភ្នំពេញ៖ គូស្វាមីភរិយាវ័យក្មេង ដែលតែងតែធ្វើឲ្យគ្រប់គ្នាលើសជាតិស្ករជានិច្ចនោះ គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ក្រៅពីមុខជំនួញបានរីកដុះដាលជាច្រើនសាខា ហើយពេលនេះ ពួកគេក៏កំពុងតែទទួលបានដំណឹងថ្មីមួយដ៏គួរភ្ញាក់ផ្អើលផងដែរ។

តាមរយៈគណនីហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ បានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលក្នុងនោះបញ្ជាក់ប្រាប់ថា រូបនាងកំពុងមានទម្ងន់កូនក្នុងផ្ទៃ ដោយមានការបញ្ជាក់យ៉ាងត្រឹមត្រូវពីខាងមន្ទីរពេទ្យ។

តួយ៉ាង នេះចាត់ទុកថាជារឿង ដែលគួរឲ្យត្រេកអរយ៉ាងខ្លាំងសម្រាប់ពួកគេ និងជារឿងដែលមហាជន ក៏ដូចជាហ្វេនៗដែលស្រលាញ់អ្នកទាំងពីរ ទន្ទឹងរង់ចាំនិងមានក្តីរំភើបជំនួសពួកគេដូចគ្នា៕ 

គង់ ចាន់ស្រីមុំ និងលោក គឹម សីហា
លិខិតបញ្ជាក់ពីមន្ទីរពេទ្យ
លិខិតបញ្ជាក់ពីមន្ទីរពេទ្យ
គង់ ចាន់ស្រីមុំ និងលោក គឹម សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា