កូរ៉េ៖ ប្រជាជនកូរ៉េខាងត្បូង មានការតក់ស្លុតជាខ្លាំង ក្រោយបានឃើញទាហានកូរ៉េខាងជើងម្នាក់ រត់ភៀសខ្លួន យ៉ាងប្រផាប់ប្រភីង ត្រូវគេតាមបាញ់សម្លាប់ ថតជាប់ក្នុងកាមេរ៉ា។

បុរសជាទាហានម្នាក់ ត្រូវគេបង្ហើបត្រឹមឈ្មោះ Oh បានលួចរថយន្តហ្ស៊ីបរបស់ពួកកងទ័ព ធ្វើដំណើរមកព្រំប្រទល់ (DMZ) ប្រទេសបងប្អូនទាំងពីរ បំណងចង់បានសេរីភាព។ 

សកម្មភាពរត់ភៀសខ្លួន

មកដល់ព្រំប្រទល់កាលណា បុរសឈ្មោះ Oh បានចេញពីឡាន ដាក់មេផាយរត់យ៉ាងលឿន ត្រូវឆ្មាំព្រំដែនកូរ៉េខាងជើង តាមបាញ់ប្រហារ ក្នុងរូបភាពគួរឲ្យភ័យរន្ធត់បំផុត។

សកម្មភាពរត់ភៀសខ្លួន

បើតាមប្រភពសារព័ត៌មានបានរាយការណ៍ថា ពួកឆ្មាំទាំងនោះហ៊ានដល់ថ្នាក់ចូលមកដល់កន្លែងហាមឃាត់ ទាំងពុំបានដឹងខ្លួនកំពុងរំលោភបំពានដែនដីគេឡើយ។  

ពួកឆ្មាំកូរ៉េខាងជើងមិនដឹងធ្វើយ៉ាងណាបន្ត

ជាសំណាងល្អ បុរសខាងលើ ត្រូវបានជួយសង្គ្រោះពីសំណាក់កងទ័ពកូរ៉េខាងត្បូង ទាំងខ្លួនកំពុងត្រូវរបួស។ លោកត្រូវបានទទួលឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងសេអ៊ូល ហើយត្រូវក្រុមគ្រូពេទ្យរកឃើញថាកំពុងមានជំងឺខ្វះអាហាររូបត្ថម្ភ ព្រមទាំងត្រូវរបួសជាច្រើនកន្លែង៕

សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]