បរទេស៖ អតីតសមាជិករបស់ក្លិប AC Milan, Real Madrid និង Manchester City កីឡាករ Robinho ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ ពីបទរំលោភផ្លូវភេទ ដោយការប្រើហិង្សាទៅលើឧបទ្ទវហេតុមួយក្នុងទីក្រុង Milan ប្រទេសអីុតាលី កាលពីឆ្នាំ២០១៣។

តុលាការក្នុងប្រទេសអីុតាលី បានធ្វើការចោទប្រកាន់ទៅលើ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ Robinho រួមទាំងមនុស្សចំនួន ៥នាក់ផ្សេងទៀត ពីបទប្រើហិង្សា និងចាប់រំលោភនារីជនជាតិអាល់បានី វ័យ២២ឆ្នាំម្នាក់។

Robinho ត្រូវតុលាដាក់ពន្ធនាគាររយៈពេល ៩ឆ្នាំ

Robinho ដែលបច្ចុប្បន្នប្រកបអាជីពបាល់ទាត់ នៅប្រទេសកំណើររបស់ខ្លួន ពោលគឺក្លិប Atletico Mineiro បានធើ្វការបដិសេធ ចំពោះការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ដោយរូបគេបាននិយាយការពារខ្លួនឯង ពីការចោទប្រកាន់នេះថា ខ្លួនពុំបានចូលរួមក្នុងករណីខាងលើនេះទេ។

បន្ថែមពីលើនេះ មេធាវីការពារក្តីរបស់គេ បានអះអាងនៅក្នុងសេចក្ដីថែ្លងការណ៍មួយថា Robinho បានធើ្វការបដិសេធការចោទប្រកាន់នេះ ហើយរូបគេនឹងធើ្វការប្ដឹងឧទ្ធរណ៍ជាបន្ដ។

គួរបញ្ជាក់ដែរថា សមាជិកម្នាក់ក្នុងក្រុមដែលបានប្រើអំពើហិង្សា និងរំលោភលើនារីនោះ ត្រូវបានតុលាកាត់ទោសឲ្យជាប់ពន្ធនាគារ ៩ឆ្នាំរួចមកហើយ ខណៈប៉ូលីសកំពុងសែ្វងរកសមាជិកក្រុមចំនួន៤នាក់ ជាបន្ដ។

Robinho បានចាប់ផ្ដើមអាជីពរបស់ខ្លួននៅក្លិប Santos បន្ទាប់មកបានចូលរួមជាមួយ Real Madrid ដែលជាទីកន្លែងដែលរួបគេឈ្នះ La Liga ចំនួន២ដង មុនពេលចូលរួមជាមួយក្រុមមេឃខៀវ Manchester City កាលពីឆ្នាំ២០០៨ ក្នុងតម្លៃកំណត់ត្រាកីឡាករថៃ្លជាងគេនៅចក្រភពអង់គ្លេស អំឡុងពេលនោះគឺ ៣២.៥លានផោន (៤៣លានផោន) ៕  

Robinho អំឡុពេលលេងឲ្យ AC Milan
Robinho អំឡុពេលលេងឲ្យ Real Madrid
Robinho អំឡុពេលលេងឲ្យ Man City
Robinho អំឡុពេលលេងឲ្យប្រេស៊ីល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]