(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបើកប្រតិបត្តិការមួយថ្ងៃពេញ ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន បាន១៤នាក់ នៅស្រុកបាធាយ ស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកកំពង់សៀម។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ករណីទី១នៅ​ចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ដោយជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលជើងព្រៃ​ និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ០៤នាក់ ដកហូត​ទូរស័ព្ទដៃ​០៣គ្រឿង។

ករណីទី២៖ នៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ​ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងជំនាញ​អធិការដ្ឋាននគរបាលស្រុកបាធាយ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៩៤១តព្រ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ​ចេញ​ដោយលោក សួន សំណាង ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យឈ្មោះ​ ហឿន ហុង ភេទប្រុស អាយុ១៧ឆ្នាំ​ ពីបទ​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

ករណីទី៣៖ ​នៅចំណុចភូមិបុសពោធិ៍ ឃុំមេសជ្រៃ​ ស្រុកស្ទឹងត្រង់ ​កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសជ្រៃ បានចុះល្បាត និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ខណ:ពេលកំពុងប្រើប្រាស់គ្រឿងញៀន ឈ្មោះ ផុន ផា ភេទប្រុស អាយុ១៧ឆ្នាំ ចំណែកបក្សពួកបានរត់គេចខ្លួនបាត់ ដោយយប់ងងិត។

ករណីទី៤៖កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល​ស្រុកចំការលើ ដឹកនាំដោយលោកអនុសេនីយ៍ឯក មុំ ធន់ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន បានចុះត្រួតពិនិត្យអាវុធ ជាតិផ្ទុះនៅចំណុចផ្លូវលេខ៧១A ភូមិតាប៉ុម ឃុំចំការអណ្ដូង ស្រុកចំការលើ ធ្វើការបង្ក្រាបឃាត់ខ្លួនសង្ស័យចំនួន០២នាក់ ហើយបានធ្វើការឆែកឆេររកឃើញវត្ថុតាង ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន​១កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង និងដកហូតម៉ូតូ០១គ្រឿង។

ដោយមានចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ខាងលើ នៅថ្ងៃដដែលវេលាម៉ោង០៩៖៥៥នាទី កម្លាំង​ជំនាញអធិការដ្ឋាន ​បានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាល​រដ្ឋបាលតាប្រុក បន្ដកិច្ចប្រតិបត្តិការទៅផ្ទះមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ​ធ្វើការបង្ក្រាបឃាត់ខ្លួនបាន​ជនសង្ស័យចំនួន០៤នាក់ទៀត ដែលកំពុងប្រើប្រាស់គ្រឿងញៀននៅលើផ្ទះ​ ហើយដកហូតបាន ម្សៅក្រាមពណ៌ស​​ចំនួន​១​កញ្ចប់ ឧបករណ៍សេពគ្រឿងញៀន ទូរស័ព្ទដៃ​០៥គ្រឿង កាំបិតចុងស្រួច ០១ដើម និងដកហូតម៉ូតូ​០២​គ្រឿង និងវត្ថុតាងមួយចំនួនទៀត។​

ករណីទី៥៖ ឈានចូលនៅថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅចំណុចក្លឹបកម្សាន្ត ហ្គោល ស្ថិតក្នុងភូមិបឹងស្នាយ ឃុំសំបួរមាស ក្រុងកំពង់ចាម ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម និងលោកវរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ០២នាក់ ស្រីម្នាក់។ ដកហូតបាន ម្សៅក្រាមពណ៌ស​១កញ្ចប់ និងសម្ភារៈមួយចំនួន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយប្រតិបត្តិការជនសង្ស័យទាំងអស់នេះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

បើកប្រតិបត្តិការមួយថ្ងៃពេញ ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន បាន១៤នាក់ នៅស្រុកបាធាយ ស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកកំពង់សៀម
បើកប្រតិបត្តិការមួយថ្ងៃពេញ ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន បាន១៤នាក់ នៅស្រុកបាធាយ ស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកកំពង់សៀម
ក្រោយប្រតិបត្តិការជនសង្ស័យទាំងអស់នេះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]