បរទេស៖ ក្រុមកាំភ្លើងធំ Arsenal បានបរាជ័យយ៉ាងគួរឲ្យភ្ញាក់ផ្អើល ទៅលើក្រុមកំពុងធ្លាក់ជើងក្នុងលីកកំពូល Bundesliga គឺក្រុម FC Cologne ដោយលទ្ធផល ១-០ នៃការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល H ពានរង្វាន់លំដាប់ទី២ UEFA Europa League កាលពីយប់មិញនេះ។

ក្រុមភ្ញៀវបានគ្រប់គ្រងសាច់បាល់ បានច្រើនជាងក្រុមម្ចាស់ផ្ទះ ហើយក៏សម្រុកបានច្រើនដែរ ប៉ុន្ដែមិនអាចទម្លុះសំណាញ់ទីបាន។ ផ្ទុយទៅវិញ ខែ្សការពាររបស់ Arsenal បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ រួចអាជ្ញាកណ្ដាលក៏បានផ្ដល់បាល់ប៉េណាល់ទីឲ្យ FC Cologne ដែលកីឡាករ Sehrou Guirassy ជាអ្នកធើ្វបានសម្រេចនៅនាទី៦២។

ចប់ការប្រកួត ក្រុម FC Cologne បានយកឈ្នះក្រុមខ្លាំងមកពីអង់គ្លេស Arsenal ដោយលទ្ធផល ១-០។ ត្បិតតែចាញ់ការប្រកួតនេះមែន តែក្រុមដែលដឹកនាំដោយលោក Wenger បានឆ្លងទៅកាន់វគ្គ៣២ក្រុមចុងក្រោយ ដោយស័្វយប្រវត្ដិរួចទៅហើយ ពោលគឺតាំងពីសប្ដាហ៍មុនមកម្ល៉េះ។

Cologne នឹងត្រូវប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុនេះ ទល់នឹងក្រុម Crvena Zvezda នៅខែក្រោយ ដើម្បីដឹងថារវាងក្រុមទាំង២ តើក្រុមមួយណានឹងមានសិទ្ធិឆ្លងទៅវគ្គបន្ទាប់។  

តារាងពិន្ទុពូល H ក្នុងពាន Europa League
FC Cologne 1-0 Arsenal
FC Cologne 1-0 Arsenal
FC Cologne 1-0 Arsenal
FC Cologne 1-0 Arsenal

ចំណែកមួយគូទៀត គឺក្រុមកំពុងធ្លាក់ជើង Everton ត្រូវក្រុមភ្ញៀវ Atalanta ធើ្វស៊ីដល់ផ្ទះរហូតដល់ទៅ ៥-១ ក្នុងការប្រកួតពានរង្វាន់ Europa League សម្រាប់ពូល E។

៥គ្រាប់របស់ក្រុមមកពីអីុតាលីនេះ ធើ្វបានដោយកីឡាករ Bryan Cristante នាទី១២, នាទី៦៤, Robin Gosens នាទី៨៦ និង Andreas Cornelius នាទី៨៨, ៩០ ខណៈ១គ្រាប់សងវិញ របស់ក្រុមម្ចាស់ផ្ទះរកបានដោយខែ្សប្រយុទ្ធ Sandro នៅនាទី៧១។

ចប់ការប្រកួត Everton ចាញ់ក្រុម Atalanta ដោយលទ្ធផល ៥-១៕  

តារាងពិន្ទុពូល E ក្នុងពាន Europa League
Everton 1-5 Atalanta
Everton 1-5 Atalanta
Everton 1-5 Atalanta
Everton 1-5 Atalanta
លទ្ធផលការប្រកួតទាំងអស់សម្រាប់ពានរង្វាន់ Europa League យប់មិញ
លទ្ធផលការប្រកួតទាំងអស់សម្រាប់ពានរង្វាន់ Europa League យប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]