អាមេរិក៖ ក្រុមហ៊ុន Samsung តែងតែនាំយកនូវបច្ចេកវិទ្យាថ្មីៗមកបំពេញតំរូវការអតិថិជនរបស់ខ្លួន ដូច្នេះហើយបានជាក្រុមហ៊ុនមួយនេះមានឈ្មោះ បោះសម្លេងយ៉ាងខ្លាំងនៅក្នុងវិស័យផលិតស្មាតហ្វូន។

គួរឲ្យដឹងថា ទូរស័ព្ទម៉ូដែល Galaxy S8 របស់ក្រុមហ៊ុន Samsung ដែលបានដាក់លក់នៅក្នុងឆ្នាំនេះ បានទទួលប្រជាប្រិយភាពគួរឲ្យកត់សម្គាល់។ ក្នុងពេលនេះ មានព័ត៌មានលេចឮអំពីលក្ខណៈសម្បត្តិរបស់ Galaxy S9 និង S9 Plus ដែលជាទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុននេះផងដែរ។

ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងទៀតថា ទូរស័ព្ទទាំង ២ម៉ូដែលខាងលើនេះអាចនឹងបង្ហាញខ្លួននៅក្នុងខែមករាខាងមុខនេះ ក្នុងពិព័រណ៍អេឡិចត្រូនិកប្រចាំឆ្នាំ (CES) ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។

Galaxy S9 ដែលមានឈ្មោះកូដថា Star 1 នឹងបំពាក់ដោយអេក្រង់ប្រភេទ Super AMOLED ដែលមានទំហំ ៥,៨អ៊ីញ ឯ Galaxy S9 Plus ដែលមានឈ្មោះកូដថា Star 2 នឹងបំពាក់ដោយអេក្រង់ប្រភេទ Super AMOLED ដែលមានទំហំ ៦,២ អ៊ីញ។ 

សម្រាប់រូបរាងខាងក្រៅវិញ ទូរស័ព្ទស៊េរីថ្មីទាំង២នេះនឹងមានរូបរាងប្រហាក់ប្រហែលទៅនឹង Galaxy S8 និង S8 Plus អីចឹងដែរ។ លើសពីនេះទៅទៀត ទូរស័ព្ទទាំង ២នេះអាចនឹងមាន RAM ដល់ទៅ 6GB និងបំពាក់បន្ទះឈីប Snapdragon 845 និងបន្ទះឈីប Exynos និងមានកាមេរ៉ាក្រោយចំនួន២ផងដែរ៕

រូបរាង Galaxy S8 និង S8 Plus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]