អ្នកប្រហែលជាដឹងហើយថាការទទួលទានទឹកគឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពរាងកាយរបស់យើង ជាពិសេសនោះគឺការទទួលទានទឹកក្តៅពី៤ទៅ ៥កែវក្នុងមួយថ្ងៃ អាចឲ្យអ្នកស្រកទម្ងន់បានទៀតផង។ ប៉ុន្តែដោយឡែកអ្នកមិនដឹងទេថាវាក៏ធ្វើឲ្យមានបញ្ហាសុខភាពមួយចំនួនដូចខាងក្រោមនេះផងដែរ។

រូបភាពតំណាង

១.ទឹកក្តៅមានផ្ទុកសារធាតុពុលឬកខ្វក់ជាច្រើន

ករណីនេះគឺសំដៅទៅលើទឹកក្តៅស្រាប់ដែលបានមកពីក្បាលរូប៊ីណេម៉ាស៊ីន(ទឹកក្តៅដែលមិនបានដាំដោយខ្លួនឯងផ្ទាល់) គឺវាពោរពេញទៅដោយសារធាតុកខ្វក់ជាច្រើន ពីព្រោះមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់ទៅលើផ្នែកខាងក្នុងនៃក្បាលរូប៊ីណេនោះទេ។ ម្យ៉ាងទៀតសារធាតុកខ្វក់នោះវាងាយរំលាយ និងសាយភាយនៅក្នុងទឹកក្តៅទៀតផង ហើយវាជាហេតុដែលអាចបណ្តាលឲ្យអ្នកប្រឈមមុខទៅនឹងការពុលផងដែរ។

ចំណាំ៖ ចំពោះចំណុចនេះអ្នកគួរតែផឹកទឹកក្តៅដែលដាំដោយខ្លួនឯងផ្ទាល់ជាជាងការផឹកទឹកក្តៅដែលក្តៅស្រាប់ចេញពីក្បាលរូប៊ីណេម៉ាស៊ីន។ 

រូបភាពតំណាង

២.ទឹកក្តៅអាចធ្វើឲ្យអ្នករលាក

-មនុស្សភាគច្រើនផឹកទឹកក្តៅភ្លាមៗបើទោះបីជាវានៅក្តៅខ្លាំងក៏ដោយ ដែលវាជាហេតុអាចឲ្យអ្នកមានការលាកបន្តិចបន្តួចបាន

-វាអាចធ្វើឲ្យអណ្តាត និងបបូរមាត់របស់អ្នករលាក ហើយថែមទាំងអាចនាំឲ្យអ្នកមានជំងឺមហារីកបំពង់កទៀតផងប្រសិនបើការរលាកនេះវាកើតឡើងជាញឹកញាប់

៣.ផឹកទឹកក្តៅអាចធ្វើឲ្យសរីរាង្គខាងក្នុងមានរបួស

-ទឹកក្តៅវាអាចបណ្តាលឲ្យមានពងបែកមាត់ និងបំផ្លាញស្រទាប់បំពង់អាហារក៏ដូចជាបំពង់រំលាយអាហារផងដែរ

ពីព្រោះតែសីតុណ្ហភាពទឹកក្តៅក្តៅហួសពីរាងកាយរបស់យើងដូចនេះវាអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ផ្នែកខាងក្នុងនៃរាងកាយរបស់យើង

រូបភាពតំណាង

៤.ទឹកក្តៅអាចបណ្តាលឲ្យមានអតុល្យភាពនៅក្នុងខ្លួន

-ការផឹកទឹកក្តៅដែលក្តៅខ្លាំងពេកអាចបង្កើតអតុល្យភាពកម្រិតទឹកនៅក្នុងរាងកាយ

-ប្រសិនបើវាមិនសូវក្តៅខ្លាំងក៏ដោយវាអាចបណ្តាលឲ្យកោសិកាខួរក្បាលឡើងប៉ោងឬហើម 

៥.ការទទួលទានទឹកក្តៅមុនពេលចូលគេងអាចរំខានដល់ដំណេករបស់អ្នក

-វារំខានដល់ការគេងរបស់អ្នកប្រសិនបើអ្នកផឹកវាច្រើនពេក

-វាធ្វើឲ្យអ្នកនោមញឹកដែលជាហេតុបណ្តាលឲ្យអ្នកគេងមិនស្ងប់ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]