អេស្ប៉ាញ៖ បន្ទាប់ពីស៊ុតបញ្ចូលទី១គ្រាប់ ក្នុងការប្រកួតដែល Atletico Madrid យកឈ្នះ Roma ២-០ កាលពីម្សិលមិញ ក្នុងក្របខណ្ឌ Champions League ខែ្សប្រយុទ្ធ Antoine Griezmann បានប្ដេជ្ញាថា រូបគេនឹងក្រុមទាំងមូល នឹងព្យាយាមធើ្វយ៉ាងណាតស៊ូឲ្យដល់ទីបំផុត ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលសម្រាប់ក្របខណ្ឌកំពូលរបស់អឺរ៉ុបមួយនេះ។

ជ័យជម្នះទៅលើក្រុមខ្លាំងមកពីអីុតាលីនេះ បានធើ្វឲ្យក្រុមដែលមានមូលដ្ឋានក្នុងរដ្ឋធានី Madrid កាន់តែមានទំនុកចិត្ដ ទោះជាដឹងថាឱកាសរបស់ខ្លួន សម្រាប់ឡើងទៅកាន់វគ្គបន្ទាប់មានតិចក៏ដោយ។

Griezmann ខែ្សប្រយុទ្ធជម្រើសជាតិបារាំង បានប្រាប់ដល់អ្នកសារព័ត៌មានថា៖ «ពួកយើងនឹងព្យាយាមឲ្យដល់ទីបញ្ចប់។ វាជារឿងសំខាន់ណាស់ក្នុងការយកឈ្នះ» ។

លើសពីនេះ Griezmann ក៏បាននិយាយអំពីការស៊ុតបញ្ចូលទី ដ៏អស្ចារ្យរបស់ខ្លួនក្នុងការប្រកួតខាងលើផងដែរ ក្រោយពីខកខានស៊ុតអស់ជាច្រើនប្រកួតមក។

«ខ្ញុំសប្បាយចិត្ដដែលអាចស៊ុតបញ្ចូលទី។ ខ្ញុំរីករាយសម្រាប់មិត្ដរួមក្រុមរបស់ខ្ញុំ ហើយនេះគឺជាអ្វីដែលខ្ញុំអាចជួយក្រុមបាន។ ខ្ញុំព្យាយាមលេងឲ្យអស់ពីសមត្ថភាព ប៉ុន្ដែយ៉ាងណា យើងត្រូវតែខិតខំហ្វឹកហាត់ និងព្យាយាមជាបន្ដទៀត»  Griezmann និយាយ។

Atletico Madrid ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល C តាមពីក្រោយ Roma ដែលស្ថិតនៅលេខ២ ចំនួន២ពិន្ទុ ដូច្នេះការប្រកួតចុងក្រោយ នៃវគ្គចែកពូលដែលធើ្វឡើងនៅខែក្រោយនេះ គឺ At.Madrid ត្រូវការឈ្នះជាដាច់ខាត ដើម្បីចាំអ៊ុតមើល Roma (លុះត្រា Roma បរាជ័យ) ទើបអាចឡើងវគ្គបន្ដបាន៕  

At.Madrid ស្ថិតនៅលេខ៣ តាមពីក្រោយ Roma ដែលឈរនៅលេខ២ ចំនូន ២ពិន្ទុ
ខែ្សប្រយុទ្ធ Antonie Griezmann
ខែ្សប្រយុទ្ធ Antonie Griezmann
ខែ្សប្រយុទ្ធ Antonie Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]