ហ្វីលីពីន៖ កំពូលតារាសម្តែងស្រីរបស់ប្រទេសហ្វីលីពីននាង Marian Rivera ឬដែលប្រិយមិត្តធ្លាប់បានស្គាល់ឈ្មោះនាងថា ម៉ារីម៉ា បានចូលខ្លួនប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

បច្ចុប្បន្នតារាសម្តែងស្រីរូបនេះ ក៏មានគ្រួសារ និងមានកូនស្រីជាទីស្រលាញ់ម្នាក់ផងដែរ ប៉ុន្តែការទេពកោសល្យនៅក្នុងការសម្តែងរបស់នាង នៅតែមិនធ្លាក់ចុះដដែល ដោយមានការថតខ្សែភាពយន្ត និងថតផ្សព្វផ្សាយពាណិជ្ជកម្មនានាជាច្រើនឱ្យបណ្តាក្រុមហ៊ុនធំៗ។

ជារឿយៗ អ្នកគាំទ្រតែងបានឃើញការសម្តែងរបស់ម៉ារីម៉ា គឺពិតជាល្អស្ទើរតែឥតខ្ចោះទៅហើយ ដែលបានទាក់ទាញទស្សនិកជនទូទាំងប្រទេសឱ្យពេញចិត្តជាមួយនឹងការសម្តែងរបស់នាងជាខ្លាំង។

ប៉ុន្តែបើមើលពីការរាំរបស់តារាស្រីម៉ារីម៉ាវិញ ក៏មិនធម្មតាដូចគ្នាដែរ។ យូរៗទើបបានបញ្ចេញក្បាច់រាំម្តង ម៉ារីម៉ា លេងក្បាច់ប្រចាំត្រកូលមួយអស់ដៃតែម្តង ឃើញហើយសើចចុកពោះ បើចេញក្្បាច់រាំមក គួរឱ្យស្រលាញ់បែបនេះ៕

ទស្សនាវីដេអូបញ្ចេញក្បាច់រាំរបស់អ្នកនាង ម៉ារីម៉ា ដូចខាងក្រោមនេះទាំងអស់គ្នា៖  

កំពូលតារាសម្តែងស្រីរបស់ប្រទេសហ្វីលីពីននាង ម៉ារីម៉ា
ម៉ារីម៉ា និងកូនស្រី
ម៉ារីម៉ា និងកូនស្រី
ម៉ារីម៉ា និងស្វាមី
ម៉ារីម៉ា និងស្វាមី ព្រមទាំងកូនស្រី
តារាស្រី ម៉ារីម៉់ា បញ្ចេញក្បាច់រាំអស់ទាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]