កេនយ៉ា៖ បើតាមប្រភពសារព័ត៌មានដ៏ល្បីមួយរបស់អង់គ្លេសចុះផ្សាយនាថ្ងៃទី ២២ ខែវិច្ឆិកា ២០១៧ម្សិលមិញនេះបានឲ្យដឹងថា បុរសជនជាតិស្បែកខ្មៅម្នាក់បានកើតជំងឺដ៏កម្រម្យ៉ាង បណ្តាលឲ្យប្រដាប់ភេទរបស់លោករីកហើមខុសប្រក្រតី ដែលនេះបណ្តាលមកពីមូសខាំ។

បុរសឈ្មោះ Harace Owiti

លោកត្រូវបានគេស្គាល់ឈ្មោះថា Harace Owiti មានវ័យ ២០ ឆ្នាំគត់ ជាជនជាតិ​​កេនយ៉ា​ បានទទួលជំនួយសង្រ្គោះព្យាបាលពីសំណាក់សប្បុរសជនម្នាក់ ក្រោយពេល​អាអូនតូច (ប្រដាប់ភេទ) របស់លោកមានប្រវែងវែងជាងមុន ដល់ទៅ ៩១ សង់ទីម៉ែត្រ និងពងស្វាសទាំង​គូរីកហើមប៉ុនផ្លែឪឡឹកមួយផ្លែទៅហើយ។

ប្រដាប់ភេទរបស់ Harace ត្រូវបានគេជឿជាក់ថា មានទំហំធំជាងគេក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ បានកើតសភាពបែបនេះ តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ និងឲ្យក្រុមគ្រូពេទ្យធ្វើការព្យាបាល វះកាត់ជំហានដំបូងនៅឆ្នាំបន្ទាប់ តែហាក់មិនបានធូរស្រាលសោះ។ ផ្ទុយទៅវិញវាកាន់តែរីកហើមពីមួយថ្ងៃទៅមូយថ្ងៃ បង្កការព្រួយបារម្ភជាខ្លាំង។ 

បុរសឈ្មោះ Harace Owiti
ខ្ញុំបានប្រាប់ជីដូនរបស់ខ្ញុំថា ខ្ញុំកំពុងឆ្លងជំងឺម៉្យាង ប៉ុន្តែមិនប្រាកដថាជាអ្វីនោះទេ។ អាចថាបានវាជាបណ្តាសា មិនមែនជាទង្វើរបស់ព្រះជាម្ចាស់ទេ តែជាស្នាដៃរបស់សភាវៈអាក្រក់។

ដោយសារតែស្ថានភាពជំងឺយ៉ាប់យុឺន បុរសស្បែកខ្មៅម្នាក់នេះ បង្ខំចិត្តបោះបង់ចោលការសិក្សា ទាំងខ្លួននៅក្មេងល្ហក់ រហូតដល់ថ្ងៃមួយវេលាមួយ រូបភាពជាច្រើនសន្លឹករបស់គេ ត្រូវបានអ្នកជិតខាងម្នាក់បង្ហោះចូលបណ្តាញសង្គមហ្វេសប៊ុក ដឹងលឺដល់ភរិយា លោកចៅហ្វាយស្រុក Kisumu ជាអ្នករកគ្រូពេទ្យដ៏មានសមត្ថភាពម្នាក់ ធ្វើរោគវិនិច្ឆ័យឲ្យរូបគេ។

គ្រូពេទ្យបានរកឃើញថា ជំងឺនេះកើតមកពីពពួកបរាសិត ដែលចម្លងពីមូសខាំចូលទៅក្នុងខ្លួនមនុស្ស ហើយវាអាចនឹងបង្កឲ្យមានរោគសញ្ញាម៉្យាង ដែលគេឲ្យឈ្មោះថា “ scrotal elephantiasis”។ 

រូបតំណាង

ជាកុសលផលបុណ្យ បុរសម្នាក់នេះ ទទួលបានការជួយសង្គ្រោះព្យាបាលទាន់ពេលវេលា ហើយប្រសិនបើជាទុកយូរ វាប្រាកដនឹងរាលដាលដល់កន្លែងផ្សេង និងបណ្តាលឲ្យស្លាប់បាន។

ឥលូវនេះ Harace មានស្ថានភាព ប្រសើរឡើងវិញ ហើយថែមទាំងអាច បញ្ចេញសកម្មភាពកីឡាផ្សេងៗ ដូចជារត់ហាត់ប្រាណ ហែលទឹក ក៏ដូចជាលេងបាល់ទាត់ បានផងដែរ។

បុរសឈ្មោះ Harace Owiti
បុរសឈ្មោះ Harace Owiti

លោកបានឲ្យដឹងយ៉ាងដូច្នេះថា៖ 

ពេលនេះខ្ញុំជាសះស្បើយហើយ។ ខ្ញុំកំពុងរៀបចំខ្លួនដែលអាចធ្វើទៅបាន ធ្វើយ៉ាងណាឲ្យបានប្រពន្ធម្នាក់។ ប៉ុន្តែ មុននឹងធ្វើបែបនេះ ខ្ញុំចង់ទទួលបានការអប់រំជាមុនសិន។

គួរឲ្យដឹងផងដែរថា កន្លងមកធ្លាប់មានករណីស្រដៀងគ្នានេះដែរ ដែលបុរសកូនពីរជនជាតិឥណ្ឌាម្នាក់ កើតជំងឺប្រហាក់ប្រហែលនឹងបុរសខាងលើ បណ្តាលឲ្យជើងខាងឆ្វេងរបស់លោក រីកហើមយ៉ាងចម្លែក កំពុងស្វះស្វែងសុំជំនួយជាបន្ទាន់ភ្លាមៗ ឬប្រាក់ប្រមាណ ៤ ៥០០ ដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះជីវិត៕ 

បុរសជនជាតិឥណ្ឌា Chetan Pithadia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]