អេស្ប៉ាញ៖ កាលពីថ្មីៗនេះ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos បានរងរបួសបាក់ខ្ទង់ច្រមុះ ក្នុងពេលដែល Real Madrid ធ្វើការប្រកួតជាមួយក្លិប Atletico Madrid ។

បន្ទាប់ពីការប្រកួតបានបញ្ចប់ Sergio Ramos បានបង្ហោះសារមួយផ្ញើទៅកាន់អ្នកគាំទ្រ Real Madrid ថា "ខ្ញុំសុខចិត្តហូរឈាមរាប់ពាន់ដងសម្រាប់ Logo ដែលជាប់នឹងអាវមួយនេះ''

កីឡាកររូបនេះ បន្ថែមចុងក្រោយទៀតថា  ''អរគុណសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នា ខ្ញុំនឹងត្រឡប់មកវិញឆាប់ៗនេះ''។ 

ការនិយាយបែបនេះបានបង្ហាញឲ្យឃើញថា កីឡាករ Ramos ពិតជាសមដើរតួនាទីជាប្រធានក្រុមណាស់ ដោយសារតែ គាត់មានចិត្តពុះពារយ៉ាងខ្លាំងដើម្បីក្រុម

គួរបញ្ជាក់ផងដែរថា ខណៈពេលនេះ កីឡាករ Sergio Ramos និងមិត្តរួមក្រុមរបស់ខ្លួនកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដ៏ពិបាក ដោយសារតែក្លិប Real Madrid បានដាច់ពីដៃគូរប្រជែង Barcelona រហូតដល់ទៅ ១០ពិន្ទុផងដែរ ៕ 

Sergio Ramos បន្ទាប់ពីបានរងរបួសបាក់ខ្ទង់ច្រមុះ
Sergio Ramos បន្ទាប់ពីបានរងរបួសបាក់ខ្ទង់ច្រមុះ
Sergio Ramos បន្ទាប់ពីបានរងរបួសបាក់ខ្ទង់ច្រមុះ
សារដែល Sergio Ramos បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]