តើអ្នកដឹងទេថាថ្នាំដុសធ្មេញមិនត្រឹមតែប្រើសម្រាប់ដុសធ្មេញតែម្យ៉ាងនោះទេ ប៉ុន្តែវាថែមទាំងមានប្រយោជន៍យ៉ាងច្រើនទៀត ដែលអ្នកមិនទាន់ដឹងនៅឡើយ។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ថ្នាំដុសធ្មេញទាំង១៩ ដែលយើងនឹងចែករំលែកដល់អ្នក!

ថ្នាំដុសធ្មេញពិតជាមានប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ

១.បំបាត់ស្នាមឆ្កូត ដោយគ្រាន់តែលាបវានៅកន្លែងឆ្កូតនោះរួចដុសដោយក្រណាត់ទន់ជាការស្រេច។

២.សម្រាប់ព្យួរផ្ទាំងរូបភាព

ដោយគ្រាន់តែអ្នកយកថ្នាំដុសធ្មេញលាបនៅខ្នងរូបភាពហើយបិតវាទៅនឹងជញ្ចំាងជាការស្រេច។ ហើយវានឹងមិនធ្វើឲ្យជញ្ជាំងមានស្នាមនៅពេលណាដែលអ្នកបកផ្ទាំងរូបភាពនោះចេញទៀតផង។ 

៣.បំបាត់ស្នាមឆ្កូតនៅលើស៊ីឌី ឬឌីស(CDs) និងឌីវីឌី(DVDs)

ប្រសិនបើឌីសដែលអ្នកកំពុងដាក់មើលចម្រៀងឬរឿងនោះវាទាក់នោះអ្នកគ្រាន់តែយកថ្នាំដុសធ្មេញជូតវាជាការស្រេច។ តែត្រូវប្រើប្រណាត់ទន់ប្រភេទ microfiber។

បំបាត់ស្នាមឆ្កូតនៅលើស៊ីឌីឬឌីស

៤.លាងសម្អាតដបទឹក

គ្រាន់តែយកដបទឹករបស់អ្នកដាក់ទឹកឲ្យពេញ រួចដាក់ថ្នាំដុសធ្មេញបន្តិចចូលទៅហើយក្រឡុកលាងធម្មតាជាការស្រេច។

៥.លាងសម្អាតដៃ

ប្រសិនបើដៃរបស់អ្នកប្រលាក់ធូលីពិបាកលាងមិនជ្រះអ្នកគ្រាន់តែដាក់ថ្នាំដុសធេ្មញលាងតែបន្តិចវានឹងសម្អាតដៃរបស់អ្នកបានយ៉ាងល្អ។ 

៦.លាងសម្អាតក្រចកដោយគ្រាន់តែយកថ្នាំដុសធ្មេញលាយជាមួយនឹងទឹកលាងក្រចករបស់អ្នកដើម្បីលាងស្នាមប្រឡាក់បានស្អាតល្អ។ 

ការលាងសម្អាតក្រចកជាមួយថ្នាំំដុសធ្មេញ

៧.លាងសម្អាតស្នាមប្រឡាក់ដែលជាំនៅនឹងកំរាលព្រុំជាមួយនឹងថ្នាំដុសធ្មេញ

៨.សម្អាតស្បែកជើង

ថ្នាំដុសធ្មេញសម្អាតស្បែកជើងរបស់អ្នកឲ្យថ្មី និងថែមទាំងបំបាត់ក្លិនមិនល្អនៅក្នុងស្បែកជើងបានទៀតផង។ ម្យ៉ាងទៀតវាអាចសម្អាតស្បែកជើងរបស់អ្នកបានគ្រប់កន្លែងទៀតផង។ 

ថ្នាំដុសធ្មេញសម្អាតស្បែកជើងរបស់អ្នកឲ្យថ្មី

៩.សម្អាតទូរស័ព្ទ

ថ្នាំដុសធ្មេញវាអាចសម្អាតទូរស័ព្ទរបស់អ្នកឲ្យមើលទៅដូចថ្មីអ៊ីចឹង 

១០.លាងសម្អាតស្នាមច្រះដែលមាននៅនឹងឆ្នាំអ៊ុតដោយគ្រាន់តែយកថ្នាំដុសធ្មេញដុសនៅត្រង់កន្លែងដែលច្រេសនោះ។

លាងសម្អាតស្នាមច្រះដែលមាននៅនឹងឆ្នាំអ៊ុត

១១.បំបាត់មុខមុនដោយគ្រាន់តែបន្តក់ថ្នាំដុសធ្មេញនៅត្រង់កន្លែងដែលមានមុននៅពេលយប់។

១២.បំបាត់ការរមាស់ និងក្រហមដែលបណ្តាលមកពីសត្វមូសខាំដោយគ្រាន់តែលាបវាត្រង់កន្លែងដែលមានស្នាមខាំនោះ។

១៣.លាងសម្អាតស្នាមប្រឡាក់ដោយសារទឹកថ្នាំពណ៌ជាមួយនឹងថ្នាំដុសធ្មេញ

១៤.លាងសម្អាតស្នាមប្រឡាក់ទឹកខ្មៅនៅលើអាវដោយគ្រាន់តែលាបថ្នាំដុសធ្មេញនៅត្រង់កន្លែងប្រឡាក់ រួចទុកចោលមួយយប់ទើបបោកសម្អាតធម្មតាជាការស្រេច។

១៥.លាងសម្អាតស្នាមទឹកដែលប្រឡាក់នៅលើតុជាមួយនឹងថ្នាំដុសធ្មេញ 

លាងសម្អាតស្នាមទឹកដែលប្រឡាក់នៅលើតុជាមួយនឹងថ្នាំដុសធ្មេញ

១៦.លាងសម្អាតវែនតាហែលទឹកមិនឲ្យស្រអាប់ដោយគ្រាន់តែសម្អាតជាមួយនឹងថ្នាំដុសធ្មេញ។

១៧.សម្អាតព្យាណូរបស់អ្នកជាមួយថ្នាំដុសធ្មេញឲ្យមើលទៅថ្មី និងស្អាតផងដែរ 

សម្អាតព្យាណូរបស់អ្នកជាមួយថ្នាំដុសធ្មេញឲ្យមើលទៅថ្មី

១៨.លាងសម្អាតចង្កៀងរថយន្តរបស់អ្នកឲ្យភ្លឺ និងរលោងជាមួយនឹងថ្នាំដុសធ្មេញបន្ទាប់មកជូតវាជាមួយនឹងក្រណាត់ទន់។

លាងសម្អាតចង្កៀងរថយន្តរបស់អ្នកឲ្យភ្លឺ និងរលោងជាមួយនឹងថ្នាំដុសធ្មេញ

១៩.ដុសខាត់លោហៈប្រាក់ឲ្យមើលទៅភ្លឺឡើងវិញជាមួយនឹងថ្នាំដុសធ្មេញ៕

រូបភាពតំណាងនៃការលាងសម្អាតប្រាក់ចាមួយថ្នាំដុសធ្មេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]