អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City ត្រូវបានគេស្គាល់ និងចាត់ទុកថាជាក្រុមមួយ ដែលកំពុងតែមានទម្រង់លេងយ៉ាងល្អ និងថែមទាំងមានកីឡាករឆ្នើមៗជាច្រើនផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងនេះ អ្នកចាត់ការក្លិប Manchester City លោក Pep Guardiola បានបង្ហើបប្រាប់ ទាក់ទងនឹងការជ្រើសរើសកីឡាករឲ្យដឹង ចំពោះការជ្រើសរើសរវាងកីឡាករ Sergio Aguero និងកីឡាករ Gabriel Jesus គឺជាការសម្រេចចិត្តមួយដ៏តឹងតែងបំផុត។ នោះក៏ដោយសារតែ ពួកគេទាំងពីរគឺសុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ សមនឹងជាប់ជាកីឡាករ ១១នាក់ដំបូង។

លោក Pep Guardiola បានអះអាងថាកីឡាករ Sergio Aguero និងកីឡាករ Gabriel Jesus នឹងមិនអាចលេងជាមួយគ្នាបានឡើយ លុះត្រាតែកីឡាករខ្សែការពារស្លាបឆ្វេង Benjamin Mendy ជាពីរបួសវិញ ក្នុងអំឡុងខែមេសាខាងមុខនេះ។

Pep បានប្រាប់ពីមូលហេតុដែលធ្វើឲ្យ Mendy មានសារសំខាន់សម្រាប់ទម្រង់លេងរបស់ក្រុមបែបនេះ ក៏ដោយសារតែ គាត់អាចលេងនៅស្លាបបានយ៉ាងល្អ ដែលធ្វើឲ្យខ្សែបម្រើស្លាបឆ្វេង Leroy Sane អាចចូលមកលេងតំបន់កណ្តាលបាន ប៉ុន្តែខណៈពេលនេះ កីឡាករ Fabian Delph ដែលចូលមកជំនួស Mendy មិនទាន់អាចធ្វើល្អបែបនេះបាននៅឡើយទេ៕ 

កីឡាករ Sergio Aguero
កីឡាករ Gabriel Jesus
កីឡាករ Benjamin Mendy
កីឡាករ Sergio Aguero និងកីឡាករ Gabriel Jesus កាលពីលេងជាមួយគ្នានៅដើមរដូវកាល
កីឡាករ Fabian Delph
ទម្រង់លេងរបស់ Man City នៅពេលដែល Mendy អាចលេងបាន
ទម្រង់លេងរបស់ Man City បន្ទាប់ Mendy បានរងរបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]