ភ្នំពេញ៖ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជន របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងកាន់តែសប្បាយរីករាយជាមួយដំណើរកម្សាន្ត ADVENTURE ឆ្លងដែនដ៏អស្ចារ្យឆ្ពោះ ទៅកាន់ ខេត្តប៉ៃលិន ប្រទេសកម្ពុជា ខេត្តរ៉ាយ៉ង និងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយក្បួនដង្ហែ រថយន្ត Ford ចំនួនជាង១០០គ្រឿង។

ដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០១៧ នេះ រៀបចំដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅក្នុងប្រទេសកម្ពុជា និងឧបត្ថម្ភកម្មវិធីដោយក្រុមហ៊ុន តូតាល់ ខេមបូឌា (TOTAL CAMBODGE) ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា និងភេសជ្ជៈ Pepsi របស់ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD ហើយក៏មានការចូលរួមសហការជាមួយ ក្រុមហ៊ុនសំបកកង់ Coopertires និងក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken, Bar.B.Q Plaza, Dairy Queen និង Krispy Kreme។

ដំណើរកម្សាន្តបោះជំរុំ និង Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ២០១៧

គួរបញ្ជាក់ផងដែរថា ដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០១៧ ក៏មានការសហការចូលរួមពីសំណាក់ធនាគារ RHB ទឹកបរិសុទ្ធ ARUNA និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មដូចជា Sticker City ទស្សនាវដ្ដីប្រជាប្រិយ ទស្សនាវដ្ដីអង្គរធំ ទស្សនាវដ្ដីអេឡិចត្រូនិច គេហទំព័រដើមអម្ពិល ជាដើម។

ក្នុងដំណើរកម្សាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១១ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៧ ដោយមានអ្នកដំណើរប្រមាណ ៥០០នាក់ ដែលអ្នកចូលរួមនឹងរីករាយជាមួយទេសភាពព្រៃភ្នំនៅតាមដងផ្លូវ ក្នុងទឹកដីខេត្តប៉ៃលិន រួមជាមួយនឹងបទពិសោធន៍ បោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅយ៉ាងស្រស់ត្រកាល នៃខេត្តរ៉ាយ៉ង ប្រទេសថៃ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាសដើរទិញទំនិញជាច្រើនសំបូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃថែមទៀតផង។

ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ២០០៧ ទៅខេត្តមណ្ឌលគិរី , ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី , ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ប្រទេសឡាវ ឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០១៣ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ២០១៥ ទៅកាន់ខេត្តចន្ថាបុរី ប្រទេសថៃ និងឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរាមដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ។

ដំណើរកម្សាន្តបោះជំរុំ និង Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ២០១៧

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាល់បណ្តាក្រុមហ៊ុន ឧបត្ថម្ភទាំងអស់ ដែលបានជួយគាំទ្រ ដល់ដំណើរការនៃកម្មវិធីដំណើរកម្សាន្តFORD Adventure ឆ្នាំ២០១៧ នេះ ។ លោករំពឹងថា ដំណើរកម្សាន្តឆ្នាំនេះ នឹងកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយកាន់តែខ្លាំងជាងឆ្នាំមុនៗថែមទៀត ។

លោកបានមានប្រសាសន៍ថា “ដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០១៧នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង១០០គ្រឿងធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តប៉ៃលិន ហើយឆ្ពោះទៅទឹកដីខេត្តរ៉ាយ៉ង និងទីក្រុងប៉ាតាយ៉ាប្រទេសថៃ ដែលធ្វើឲ្យអតិថិជនFORD ទទួលបានបទពិសោធន៍ក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍នៅទឹកដីប្រទេសថៃផងដែរ។”

លោក Bernado ESEO Vice President Corporate Affairs នៃក្រុមហ៊ុន Total Cambodge បានមានប្រសាសន៍ថា៖ "នេះគឺជាវត្តមានលើកទី ១០ ហើយរបស់ Total Cambodge ដែលបានសហការឧបត្ថម្ភធំសម្រាប់ដំណើរកម្សាន្ត Ford Adventure។ ជាច្រើនឆ្នាំមកនេះ ការសហការរវវាងក្រុមហ៊ុន Total Cambodge និងក្រុមហ៊ុន RMA Cambodia តែងតែមានភាពរលូនជានិច្ច។ ការសហការឧបត្ថម្ភនេះបានផ្ដល់ឱកាសល្អសម្រាប់ក្រុមហ៊ុនក្នុងការបង្ហាញពីសមត្ថភាពនិងគុណភាពខ្ពស់នៃប្រេងឥន្ធនៈ Excellium ដែលអាចសម្អាតម៉ាស៊ីនរថយន្តរហូតបានដល់ទៅ ៩៣%។

ដំណើរកម្សាន្តបោះជំរុំ និង Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ២០១៧

លោក Tan Twu Yang Brand Marketing Manager of Cambrew LTD & Angkor Beverage Co., Ltd បានមានប្រសាសន៍ថា៖ តំណាងឲ្យក្រុមហ៊ុន ខេមប៊្រូវ (ក្រុមហ៊ុនភេសជ្ជៈអង្គរ) ដែលជាក្រុមហ៊ុនមានរោងចក្រធំបំផុត និងទំនើបបំផុតនៅកម្ពុជា មានផលិតផលស្រាបៀរជាតិ និងអន្តរជាតិច្រើនប្រភេទ និង ស្រាបៀស្តោត រួមជាមួយភេសជ្ជៈ ផលិតផល PEPSI ដែលជាប្រភេទភេសជ្ជៈអន្តជាតិ។ យើងខ្ញុំមានកិត្តិយសដែលបានចូលរួមជាថ្មីម្តងទៀត ក្នុងកម្មវិធី Ford Adventure នៅក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍ Ford Adventure នេះជារៀងរាល់ឆ្នាំតែងតែទទួលបានការគាំទ្រ និងពេញនិយមបំផុតក្នុងចំណោមប្រជាជនកម្ពុជាដោយសារតែភាពជោគជ័យកន្លងមក ក្នុងនាមជាដៃគូដ៏រឹងមាំរបស់ក្រុមហ៊ុន RMA មានមោទនភាពក្នុងនាមជាអ្នកឧបត្ថម្ភធំផ្នែកភេសជ្ជៈដែលមានដូចជា ភេសជ្ជៈ Pepsi 7up Mirinda Sting Mountain Dew Revive និង Evervess Soda ជាភេសជ្ជៈផ្តល់នូវភាពស្រស់ថ្លា និងបន្ថែមជាតិទឹក ក្នុងកំឡុងពេលធ្វើដំណើរ ហើយខ្ញុំបាទសង្ឃឹមជឿជាក់ថាភ្ញៀវកិត្តិយសដែលចូលរួមកម្មវិធី Ford Adventure នឹងទទួលបានការធ្វើដំណើរដ៏រីករាយជាមួយភេសជ្ជៈ ផលិតផល PEPSI។

លើសពីនេះទៅទៀត លោក ងនសាំង ក៏បានបន្ថែមទៀតថា ដំណើរកម្សាន្ត FORD Adventure មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិជន FORD និងបុគ្គលិករបស់់ក្រុមហ៊ុន RMA Cambodia៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]