(ភ្នំពេញ)៖ លោក ទ្រី សក្កដា ដែលត្រូវបានទស្សនិកជន ស្គាល់យ៉ាងច្បាស់ថា លោកមិនត្រឹមតែជាតារាសម្ដែងមួយដួង ដែលពោលពេញដោយទឹកដមសំនៀង ត្រូវចិត្តយុវវ័យនោះទេ ថែមទាំងជាអ្នកនិពន្ធទំនុកច្រៀង ដោយខ្លួនឯងទៀងផង។ យ៉ាងណាមិញ ថ្មីៗនេះ លោកបានបញ្ចេញនូវស្នាដៃ ចម្រៀងមួយបទទៀត ដែលមានចំណងជើងថា «ខ្មាស់ទេ?» ពិតជាត្រូវចិត្ត យុវវ័យតែម្ដង។

ម្ចាស់បទ «ម្នាក់ឯងរហូត» ( Forever Alone) រូបនេះបានសរសេរ ចម្រៀងល្បីៗជាច្រើនបទកន្លងមក ដែលរំលេចភាពល្បីល្បាញ របស់លោកក្នុងនាមជាតារាចម្រៀង ដ៏ពេញនិយមម្នាក់ក្នុងប្រទាប់ បេះដូងរបស់យុវវ័យ។ ស្របពេលដែលបទថ្មី «ខ្មាស់ទេ?» កំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជនយ៉ាងច្រើន ផងដែរ។

គួរបញ្ជាក់ផងដែរថា ស្នាដៃបទចម្រៀងផងដែល លោក ទ្រី សក្កដា និពន្ធទំនុកច្រៀងដោយខ្លួនលោកផ្ទាល់ និងមានទស្សនិកជនគាំទ្រច្រើន គឺមានដូចជាបទ «ប៉ា (Father) , សុំឱបម៉ាក់រហូតបានទេ? ស្រាមិនមែនស្រួលលេបទេ» និងបទ «មនុស្សកំសាក» ជាដើម៕

ទ្រី សក្កដា បញ្ចេញ​បទ​ថ្មី
ទ្រី សក្កដា បញ្ចេញ​បទ​ថ្មី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]