ភ្នំពេញ៖ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្ដរជាតិ ដែលឈានមុខគេលើពិភពលោក បានរៀបចំកម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនៅស្ថានីយ ទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Heineken ដើម្បីផ្តល់រង្វាន់ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរ Heineken ក្នុងពិធីអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០១៦-២០១៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរ Heineken ក្រុមការងារស្រាបៀរ Heineken ភ្ញៀវកិត្តិយស តារាចម្រៀងជាតិជាច្រើន។

ក្រុមហ៊ុនស្រាបៀរ Heineken រៀបចំកម្មវិធីចាប់ឆ្នោតរដូវកាលថ្មី

កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះ រួមមានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅ ទីក្រុងញូវយ៉ក រួមជាមួយនិងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួន 2 រង្វាន់។

ការចាប់ឆ្នោតក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Heineken នេះសបញ្ជាក់ថា ស្រាបៀរ Heineken បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរ Heineken ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

ក្រុមហ៊ុនស្រាបៀរ Heineken រៀបចំកម្មវិធីចាប់ឆ្នោតរដូវកាលថ្មី

ជាក់ស្តែងក្នុងកម្មវិធីចាប់ឆ្នោតរដូវកាលនេះ គូស្វាមីភរិយាថ្មីចំនួន 2 គូដែលមានសំណាងបានឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ទីក្រុងញូវយ៉ក រួមជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ផងដែរ។

ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។

ក្រុមហ៊ុនស្រាបៀរ Heineken រៀបចំកម្មវិធីចាប់ឆ្នោតរដូវកាលថ្មី

សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧ - ២០១៨ ខាងមុខនេះ ស្រាបៀរ Heineken នឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំទៅកាន់ទីក្រុង Amsterdam និងរង្វាន់ជាច្រើនទៀត។

ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ 011 222 400/011 333 500។

រីករាយជាមួយស្រាបៀរ Heineken ក្នុងថ្ងៃដ៏វិសេសវិសាលរបស់អ្នកនឹងឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅទីក្រុង Amsterdam ទទួលយកបទពិសោធន៍ដំណើរកម្សាន្តដ៏ល្អឯក។

Heineken – Open Your World

ពិសាដោយការទទួលខុសត្រូវ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]