ការជ្រើសរើសម៉ូតសក់វាគឺជារឿងសំខាន់មួយផ្នែកនៃរូបរាងមុខមាត់ក៏ដូចជាការចូលចិត្តរបស់មនុស្សម្នាក់ៗ  ប៉ុន្តែវាក៏អាចប្រាប់យើងបានច្រើនផងដែរអំពីអត្តចរិតរបស់មនុស្សនោះតាមរយៈការជ្រើសរើសម៉ូតសក់របស់ពួកគេ។

តោះ! អានការបកស្រាយនេះទាំងអស់គ្នា

#បុរសដែលមានម៉ូតសក់វែង

ពួកគេភាគច្រើនជាក្រុមមនុស្សមានគំនិតច្នៃប្រឌិត។

រូបភាពតំណាង

#សក់ខ្លីទាំងចិញ្ចើម និងកញ្ចឹងក

ជាមនុស្សប្រុសចូលចិត្តទទួលបានការចាប់អារម្មណ៍ ហើយពេលខ្លះកើតមានភាពច្រណែនដែរ។ ពួកគេច្រើនតែមានភាពកំប្លុកកំប្លែងផងដែរ។

រូបភាពតំណាង

#មិនមានសក់ ឬភាសាសាមញ្ញហៅថាត្រងោល

ជាប្រភេទមនុស្សដែលមានភាពឆ្លាតវៃ ប៉ិនប្រសប់ និងជាមនុស្សដែលសំលឹងមើលវែងឆ្ងាយផងដែរ។ ហើយបុរសដែលជ្រើសរើសម៉ូតសក់បែបនេះគឺជាមនុស្សដែលមិនចេះខ្វល់ខ្វាយអំពីអ្វីដែលថ្មីនោះទេ។ ពួកគេក៏ជាមនុស្សដែលមានភាពស្មោះត្រង់ផងដែរ។

រូបភាពតំណាង

#ម៉ូតសក់ពុះចំកណ្តាល

កាត់សក់របៀបនេះគឺជាបុរសដែលឧស្សាហ៏ព្យាយាម មិនព្រមបោះបង់ ហើយថែមទាំងបន្តគោលដៅរបស់ពួកគេរហូតដល់បានសម្រេចទើបឈប់។ ម្យ៉ាងទៀតប្រសិនបើម៉ូតសក់របៀបនេះមានពីធម្មជាតិនោះបញ្ជាក់ថាគឺជាបុរសដែលមិនចេះទៅរំខាន ឬឆាឆៅនរណាច្រើនឡើយ។

រូបភាពតំណាង

#សក់ម៉ូតបកបញ្ឈរ

ម៉ូតសក់នេះសាកសមសម្រាប់អ្នកដែលចូលចិត្តមានក្តីសុបិន។ ជាទូទៅ ពួកគេជាក្រុមមនុស្សចូលចិត្តភាពកំប្លែង និងចង់ទទួលបានការចាប់អារម្មណ៍។

រូបភាពតំណាង

#ពុះសក់ហើយវែកមកចំហៀង

បុរសបែបនេះមើលទៅពិតជារ៉ូមែនទិចខ្លាំងណាស់ ហើយក៏ជាមនុស្សដែលមានសមត្ថភាពនៅក្នុងការរៀបចំជីវិតរបស់ពួកគេបានល្អផងដែរ។ ម្យ៉ាងទៀតថែមទាំងជាម៉ូតសក់ដែលទាក់ទាញសម្រាប់នារីៗផងដែរ។

រូបភាពតំណាង

#ម៉ូតសក់មានចងមួយដុំ

ជាបុរសដែលមានៅភាពជឿជាក់លើខ្លួនឯង និងមិនខ្លាចការរិះគន់ថែមទៀតផង។ ជារួមមកជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]