ភ្នំពេញ៖ ព្រឹត្តការណ៍បច្ចេកវិទ្យាដ៏ធំបំផុតមួយឈ្មោះថា Startup&Angels Phnom Penh #2 ត្រូវបានប្រព្រឹត្តធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ ដោយមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណ២០០នាក់។

នេះជាវត្តមានលើកទី២ហើយនៃព្រឹត្តិការណ៍បច្ចេកវិទ្យារបស់ Startup&Angels មកពីប្រទេសអូស្ត្រាលី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លើកនេះផងដែរ ប្រធានបទដែលត្រូវផ្តោតជាសំខាន់នោះមានដូចជា eCommerce, Fintech និង Blockchain។ ចំពោះវាគ្មិនដែលបានចូលខ្លួនមកធ្វើបទបង្ហាញដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ជូនដល់អ្នកចូលរួមមានដូចជា៖

• លោក Christopher McCarty ជា CEO នៃក្រុមហ៊ុន MangoTango Asia

• លោក Yuta Nagano សហស្ថាបនិកក្រុមហ៊ុន Spean Luy Co., Ltd

• លោក Rady Ty ជា CEO នៃវេបសាយ Khmer24

• លោក Antonie Pichery ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Grocery Delivery Asia

• លោក Valentin Vermesch ជា International Launcher មកពីក្រុមហ៊ុន Uber

• លោក Kalyan Achyutuni ជា CIO នៃក្រុមហ៊ុន Smart Axiata

• លោក Rithy Thul ជាសហស្ថាបនិកនៃ SmallWorld Cambodia

• លោក Mean In ជាស្ថាបនិកនៃ KHCoin

• កញ្ញា Melanie Mossard និង Olivia Hough ជា Director នៃ Impact Hub Phnom Penh

នៅក្នុងព្រឹត្តការណ៍បច្ចេកវិទ្យាដ៏ពិសេសនេះ អ្នកចូលរួមជាច្រើនបានជួបទំនាក់ទំនងគ្នា (Networking) ដែលមានដូចជាអ្នកវិនិយោគ និងអ្នកចូលចិត្តវិស័យបច្ចេកវិទ្យា។ គួរបញ្ជាក់ថា ព្រឹត្តការណ៍នេះរៀបចំឡើងដោយ Startup & Angels (មកពីអូស្ត្រាលី) សហការរៀបចំដោយ Khmerload និង 360 Events និងមានម្ចាស់ឧបត្ថម្ភកម្មវិធីធំដោយក្រុមហ៊ុន Smart Axiata និងសហការឧបត្តម្ភដោយក្រុមហ៊ុនស្រាបៀរ ABC៕

សូមទស្សនាទិដ្ឋភាពទូទៅមួយចំនួនដូចខាងក្រោម៖

ទិដ្ឋភាពទូទៅ
វាគ្មិន
ទិដ្ឋភាពទូទៅ
វាគ្មិន
វាគ្មិន
វាគ្មិន
វាគ្មិន
វាគ្មិន
វាគ្មិន
វាគ្មិន
វាគ្មិន
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទីដ្ឋភាពទូទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]