យោងតាមប្រភពពត៌មាន ពីគេហទំព័រមួយ របស់ប្រទេសអង់គ្លេស បានអោយដឹងថា មានសត្វកណ្តុរមួយក្បាល បានលួចចូលទៅក្នុង បន្ទប់វះកាត់ របស់មន្ទីរពេទ្យ មួយកន្លែង របស់ប្រទេសអង់គ្លេស ដែលបណ្តាលអោយមាន ការផ្អាកដំណើរការវះកាត់មួយចំនួន។

បុគ្គលិករបស់មន្ទីរពេទ្យខាងលើម្នាក់ បានប្រាប់អោយដឹងថា សត្វកណ្តុរវាបានឆ្មក់ចូល នៅពេលយប់ ក្នុងពេលដែលគ្មានមនុស្សនៅ។ ចំណែកតាមការបកស្រាយ របស់ប្រធាន ផ្នែកវះកាត់វិញ លោកបានបញ្ជាក់អោយដឹងថា ពួកគាត់មានការភ្ញាក់ផ្អើល ជាទីបំផុត ដោយមិននឹកស្មានថា មានសត្វកណ្តុរអាចចូលមកក្នុងបន្ទប់វះកាត់ បានទាល់តែសោះ ព្រោះបន្ទប់នេះជាបន្ទប់ ដែលមានការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត។

លោកបានបន្ថែមទៀតថា យើងបានចាត់វិធានការជាបន្ទាន់ផងដែរ ដោយត្រូវផ្អាកដំណើរការ ក្នុងផ្នែកមួយចំនួន ដើម្បីអោយអ្នកជំនាញ ធ្វើការសំអាតតំបន់ ដែលសត្វកណ្តុរ បានចូល ទៅដល់នោះ។ ហើយមន្ទីពេទ្យ ក៏បានធ្វើការ សុំទោសចំពោះអ្នកជម្ងឺដែលបានឆ្លងមេរោគ ផងដែរ។

តើប្រិយមិត្ត យល់ថានេះជាការធ្វេសប្រហែសរបស់មន្ទីរពេទ្យដែរឬទេ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]