ចិន៖ កាលពីថ្ងៃពុធកន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តចំនួន ៣០គ្រឿង បានបុកគរគ្នា នៅលើផ្លូវល្បឿនលឿនមួយ ក្នុងខេត្ត Anhui ប្រទេសចិន។ 

ទិដ្ឋភាពនៅកន្លែងកើតហេតុនោះ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់។ គេឃើញមានរថយន្តលក្ខណៈគ្រួសារជាច្រើន បុកជាមួយរថយន្តដឹកទំនិញធន់ធំ ហើយថែមទាំងមានសាកសពប្រឡាក់ឈាម ដេកស្លាប់ពេញថ្នល់ទៀតផង។

តាមរយៈការរាយការណ៍មួយបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានសម្លាប់មនុស្ស ១៨នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។

ក្រោយកើតហេតុ ក្រុមពន្លត់អគ្គីភ័យ ១០០នាក់ និងឡានពន្លត់អគ្គីភ័យ១៤គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុផងដែរ។

ពិតណាស់! បន្ទាប់ពីបានឃើញហេតុការណ៍ដ៏រន្ធត់នេះ គ្មាននរណាម្នាក់អាចញញឹមចេញទេ លើកលែងតែបុគ្គលិកប៉ុស្តិ៍វិទ្យុម្នាក់ប៉ុណ្ណោះ។ នាងមិនត្រឹមតែញញឹមទេ នាងថែមទាំងបានថតរូប ហើយលើកដៃ២ទៀតផង។

នាងមិនត្រឹមតែញញឹមទេ នាងថែមទាំងបានថតរូប ហើយលើកដៃ២ទៀតផង

ទោះជាយ៉ាងណា រូបភាពមួយសន្លឹកនេះ ត្រូវបានគេចែកចាយពាសពេញក្នុងបណ្តាញសង្គម ហើយក៏បានរងការរិះគន់យ៉ាងចាស់ដៃផងដែរ។ អ្នកលេងបណ្តាញសង្គមភាគច្រើន បានភ្ញាក់ផ្អើល និងអាក់អន់ចិត្ត ចំពោះអាកប្បកិរិយា ដែលគ្មានការពិចារណារបស់បុគ្គលិកប៉ុស្តិ៍វិទ្យុរូបនេះ។

អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា៖

“ខ្ញុំក៏នៅកន្លែងកើតហេតុនោះដែរ។ ខ្ញុំឃើញរថយន្តមួយគ្រឿង មានសមាជិកគ្រួសារ៤នាក់ ដែលសុទ្ធតែរបួសធ្ងន់។ បុរសជាប្តីបានសំណូមពរឲ្យគេជួយលើកដៃគាត់ ដាក់លើដៃប្រពន្ធរបស់គាត់ មុនពេលស្លាប់។ វាពិតជារឿងដ៏សោកសង្រែងមែនទែន។ ខ្ញុំឆ្ងល់ណាស់ថា ហេតុអ្វីបានជានាងអាចញញឹមបាន?”។

បន្ទាប់ពីបានទទួលរងការរិះគន់ពេញទំហឹងមក បុគ្គលិកប៉ុស្តិ៍វិទ្យុរូបនេះ ក៏បានចេញមុខសុំទោសជាសាធារណៈដែរ ប៉ុន្តែនៅព្រឹកបន្ទាប់ គេបានប្រកាសថា នាងត្រូវបានគេបញ្ឈប់ពីការងារហើយ។

ប្រិយមិត្តគិតយ៉ាងណាដែរ ចំពោះទង្វើរបស់បុគ្គលិកប៉ុស្តិ៍វិទ្យុរូបនេះ?

សូមទស្សនារូបភាពទិដ្ឋភាពនៅកន្លែងកើតហេតុ និងបញ្ចេញមតិនៅខាងក្រោម៖

ទិដ្ឋភាពនៅកន្លែងកើតហេតុ ក្នុងខេត្ត Anhui ប្រទេសចិន
ទិដ្ឋភាពនៅកន្លែងកើតហេតុ ក្នុងខេត្ត Anhui ប្រទេសចិន
ទិដ្ឋភាពនៅកន្លែងកើតហេតុ ក្នុងខេត្ត Anhui ប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]