អង់គ្លេស៖ លោក Jose Mourinho បានបង្ហាញនូវការមិនពេញចិត្ដចំពោះអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate និងក្រុមគ្រូពេទ្យ ដែលសុខចិត្ដចាក់ថ្នាំឲ្យខែ្សការពារ Phil Jone ដើម្បីបានលេងក្នុងជំនួបមិត្ដភាពអន្ដរជាតិ ទាំងដែលរូបគេនៅពុំទាន់ជាស្រួលបួលនៅឡើយនោះ។

Jone លេងបានត្រឹម២៥នាទី ប៉ុណ្ណោះ ក្រោយមានបញ្ហារបួសសាជាថ្មី ក្នុងការប្រកួតមិត្ដភាពរវាងក្រុមជម្រើសជាតិអង់គ្លេស ទល់នឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅកីឡដ្ឋាន Wembley កាលពីថៃ្ងសុក្រ សប្ដាហ៍មុន ហើយនឹងត្រូវខកខានជួយ Man Utd ក្នុងការប្រកួតទល់នឹង Newcastle នាយប់នេះ។

មុនជំនួបយប់នេះ អតីតអ្នកចាត់ការរបស់ក្រុម Real Madrid បាននិយាយថា៖ «ក្នុងនាមជាគ្រូបង្វឹកអស់រយៈពេលជាង១៧ឆ្នាំ ខ្ញុំមិនដែលមានកីឡាណាដែលត្រូវគ្រូពេទ្យក្នុងក្រុមចាក់ថ្នាំ ដើម្បីលេងក្នុងការប្រកួតមិត្ដភាពទេ។ គឺមិនដែលមានទាល់តែសោះ»៕  

លោក Jose Mourinho
Jose របួសសារជាថ្មី អំឡុងពេលលេងឲ្យ អង់គ្លេស
លោក​ Gareth Southgate

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]