ជប៉ុន៖ លោកយាយវ័យចំណាស់ជនជាតិជប៉ុនម្នាក់ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ដោយសារតែ ស្ទាយថតរូបប្លែកៗចម្លែកខុសពីគេរបស់គាត់ ទស្សនាហើយអាចធ្វើឲ្យផ្ទុះសំណើចបាន និងរហូតថែមទាំងត្រូវបានគេដាក់រហស្សនាមឲ្យថា “Queen of Selfies”ស្តេច Selfies (ថតរូប) ទៀតផង។

លោកយាយ Kimiko Nishimoto មានអាយុ៨៩ឆ្នាំ រស់នៅក្នុងប្រទេសជប៉ុន ត្រូវបានគេស្គាល់ថា ជាកំពូលអ្នកថតរូបជើងចាស់ដ៏មានជំនាញម្នាក់។ លោកយាយ Kimiko ត្រូវបានគេរាយការណ៍ថា មានចំណង់ចំណូលចិត្ត ស្រលាញ់ និងចាប់ផ្តើមរៀនថតរូបនេះឡើង តាំងតែលោកយាយមានអាយុ៧២ឆ្នាំមកម៉្លេះ។ បើគិតមកទល់ពេលនេះ រយៈពេល១៧ឆ្នាំមកហើយ លើជំនាញថតរូបនិងកាត់តមួយនេះ។

ការចេះថតនិងកាត់តកែច្នៃរូបភាព ដ៏មានថ្វីដៃគួរឲ្យចាប់អារម្មណ៍នេះ គឺលោកយាយ Kimiko ទទួលបានការបង្ហាត់បង្រៀន ពីកូនប្រុសរបស់គាត់ផ្ទាល់តែម្តង។ ម្យ៉ាងដោយសារតែការស្រលាញ់ លោកយាយ Kimiko តែងតែបន្តព្យាយាមវឹកហាត់រៀន ដោយខ្លួនឯងជារៀងរាល់ថ្ងៃ។

ក្រោយដឹងថា ខ្លួនគាត់ហាក់មានជំនាញគ្រប់គ្រាន់ហើយនោះ ទីបំផុតលោកយាយ Kimiko ក៏បានព្យាយាមសាកល្បងថតរូបខ្លួនឯង ដើម្បីកាត់តលេងៗ បង្ហោះចែកចាយលើអ៊ីនធើណែត។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ រូបភាពបែបកំប្លុកកំប្លែងរបស់គាត់ បែរជាទទួលបានការចាប់អារម្មណ៍ខ្លាំង និងការកោតសរសើរទ្វេដងទៅវិញ។ ជាហេតុតែកាន់តែជំរុញឲ្យលោកយាយ Kimiko មានកម្លាំងចិត្តខំប្រឹងច្នៃបង្កើតអ្វីដែលប្លែកៗជាបន្ត ដើម្បីចែកជូនអ្នកគាំទ្ររបស់គាត់ ឲ្យបានសើចសប្បាយបន្ថែមទៀត។

រូបភាព បែបកំប្លុកកំប្លែងរបស់លោកយាយ Kimiko
រូបភាព បែបកំប្លុកកំប្លែងរបស់លោកយាយ Kimiko

លើសពីនេះ គ្រប់គ្នាថែមទាំងបានដាក់រហស្សនាមឲ្យគាត់ថា «ស្តេច Selfies» ថែមទៀតផង។ ទើបកាន់តែធ្វើឲ្យលោកយាយ Kimiko មានឈ្មោះល្បីល្បាញ និងមានគេស្គាល់ច្រើនលើអ៊ីនធើណែត ក្នុងរយៈពេលមួយទសវត្សរ៍ (១០ឆ្នាំ) ចុងក្រោយនេះ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីឆ្នាំកំឡុងឆ្នាំ២០១១កន្លងទៅ លោកយាយ Kimiko ត្រូវបានគេរាយការណ៍ថា រូបគាត់ថែមទាំងបានប្រមូលរូបថតផ្ទាល់ខ្លួន ដែលជាស្នាដៃថតរូបរបស់គាត់ផ្ទាល់ យកទៅដាក់តាំងបង្ហាញនៅឯសារមន្ទីរសិល្បៈ Kumamoto Prefectural Museum of Art ផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ ដោយសារតែភាពល្បីល្បាញរបស់គាត់នេះហើយ បច្ចុប្បន្នរូបថតប្លែកៗរបស់គាត់ជាច្រើនសន្លឹក ក៏កំពុងតែមានគម្រោង ប្រមូលយកទៅដាក់តាំងបង្ហាញជាថ្មីម្តងទៀត ឲ្យខាងក្រុមហ៊ុន Epson (នៅឯពិព័រណ៍ Epson Imaging Gallery EpSITE) ក្នុងតំបន់ Shinjuku ទីក្រុងតូក្យូ នៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៧ និងនៅថ្ងៃទី១៨ មករា ឆ្នាំ២០១៨ ដែលមានចំណងជើងជាភាសាជប៉ុនថា «Asobokane» ឬមានន័យជាភាសាអង់គ្លេសថា «Let’s Play» ឆាប់ៗខាងមុខនេះផងដែរ។

អ្នកលេងអ៊ីនធើណែតជាច្រើន មានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ទៅលើរាល់ស្នាដៃ ក៏ដូចជាស្ទីលថតរូបរបស់លោកយាយ Kimiko គឺសុទ្ធសឹងតែប្លែកៗ ហើយមិនត្រឹមតែស្អាតទេ តែថែមទាំងកំប្លែងៗ ជាមួយនឹងការលេងទឹកមុខគួរជាទីទាក់ទាញ ដែលអាចធ្វើឲ្យពួកគេសើចបន្លប់ទុក្ខបាន ៕

ទស្សនារូបភាពខាងក្រោម៖   

រូបភាព បែបកំប្លុកកំប្លែងរបស់លោកយាយ Kimiko
រូបភាព បែបកំប្លុកកំប្លែងរបស់លោកយាយ Kimiko
រូបភាព បែបកំប្លុកកំប្លែងរបស់លោកយាយ Kimiko
រូបភាព បែបកំប្លុកកំប្លែងរបស់លោកយាយ Kimiko
រូបភាព បែបកំប្លុកកំប្លែងរបស់លោកយាយ Kimiko
រូបភាព បែបកំប្លុកកំប្លែងរបស់លោកយាយ Kimiko
រូបភាព បែបកំប្លុកកំប្លែងរបស់លោកយាយ Kimiko
រូបភាព បែបកំប្លុកកំប្លែងរបស់លោកយាយ Kimiko
រូបភាព បែបកំប្លុកកំប្លែងរបស់លោកយាយ Kimiko
រូបភាព បែបកំប្លុកកំប្លែងរបស់លោកយាយ Kimiko

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]