ភ្នំពេញ៖ តារាសម្តែងវ័យក្មេង ទីនទីន កំពុងតែឆក់បានឱកាស ក្នុងការងារសិល្បៈបានយ៉ាងច្រើន បន្ទាប់ពីបានចូលរួមសម្តែង នៅក្នុងរឿងភាគ « សិសិររដូវក្នុងបេះដូង » របស់ផលិតកម្មរស្មីហង្សមាស ដែលកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនទូទាំងប្រទេស។

យ៉ាងណាមិញ កាលពីយប់នេះ ទីនទីន បានបង្ហោះរូបជាច្រើនសន្លឹក នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានសរសេរថា៖ “ចង់មើលរឿងហ្នឹងអត់?”។ ទាំងនេះ បានបញ្ជាក់ឲ្យឃើញថា តារាវ័យក្មេងម្នាក់នេះ កំពុងតែចូលខ្លួន ថតរឿងថ្មីមួយ ប៉ុន្តែ ទីនទីន មិនបានបញ្ជាក់ អំពីចំណងជើង និងថ្ងៃចាក់បញ្ចាំងរឿងមួយនេះ នោះទេ។

ទោះជាយ៉ាងណាក្តី នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកគាំទ្ររបស់ទីនទីន ព្រោះថាអ្នកគាំទ្រទាំងនោះ ពិតជាចង់ឃើញសមត្ថភាពសម្តែង របស់ទីនទីនបន្តទៀតណាស់៕ 

ទីនទីន កំពុងថតរឿងថ្មី
ទីនទីន កំពុងថតរឿងថ្មី
ទីនទីន កំពុងថតរឿងថ្មី
ទីនទីន និងក្រុមការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]