ដំបៅមាត់ ឬការហៅប្រចាំថ្ងៃថាពងបែកមាត់ (Mouth ulcers) និងឈឺដំបៅក ឬហៅថាពងបែកក្នុងក (Canker Sores) គឺវាពិតជាឈឺហើយពិបាកទ្រាំខ្លាំងណាស់ មិនថានៅពេលទទួលទានអាហារ ឬសូម្បីតែនៅពេលផឹកទឹកនោះទេ។ ម្យ៉ាងទៀតនៅពេលនិយាយវាក៏ធ្វើឲ្យអ្នកឈឺផងដែរ។ 

ជាទូទៅមានមនុស្សឆ្ងល់ថាហេតុអ្វីបានជាដំបៅមាត់នេះវាកើតមានឡើងទាំងដែលការញុំាអាហារប្រចាំថ្ងៃគឺល្អ ហើយការទទួលទានទឹកក៏មានអនាម័យល្អទៀតនោះ?

ពិបាកទ្រាំណាស់មែនទេ?

ពេលនេះប្រហែលជាមិនឆ្ងល់ទៀតទេនៅពេលអ្នកដឹងពីមូលហេតុរបស់វា។ កត្តាចម្បងដែលបណ្តាលឲ្យដំបៅមាត់ ឬភាសាសាមញ្ញហៅថាពងបែកមាត់នេះកើតឡើងគឺដោយសារកង្វះជាតិទឹក, ការកើនឡើងអាស៊ីតលើសប្រមាណ, ការញុំាហឹរ និងការទទួលទានអាហារប្រៃជ្រុល។  ម្យ៉ាងទៀតការទទួលទានគ្រឿងស្រវឹង និងការជក់បារីក៏អាចបណ្តាលឲ្យកើតមានពងបែកមាត់ (Mouth ulcers) និងពងបែកក្នុងមាត់ (Canker Sores) ផងដែរ។

ការព្យាបាលបញ្ហានេះដោយប្រើសារធាតុគីមី (ថ្នាំ) គឺអាចមានផលប៉ះពាល់ផងដែរ។ ដូចនេះហើយការព្យាបាលតាមបែបធម្មជាតិ គឺជាជម្រើសដ៏ល្អ និងងាយស្រួល ហើយថែមទាំងមិនមានផលប៉ះពាល់ទៀតផង។

របស់ធម្មជាតិងាយៗនោះគឺក្រូចឆ្មា, ទឹកឃ្មុំ និងអំបិល

ខាងក្រោមនេះគឺវិធីនៅក្នុងការកាត់បន្ថយពងបែកមាត់ និងពងក្នុងមាត់ត្រឹមតែរយៈពេល២នាទីប៉ុណ្ណោះ។ របស់ដែលអ្នកត្រូវការរួមមានដូចជា៖

-អំបិល១ស្លាបព្រាកាហ្វេ

-ទឹក១កែវ(ក្នុងសីតុណ្ហភាពធម្មតា)

-ទឹកឃ្មុំ១ស្លាបព្រា

-ទឹកក្រូចឆ្មារ២ស្លាបព្រាបាយ

-ទឹកក្តៅល្មម១ពែង

ឥលូវនេះចាប់ផ្តើមអនុវត្តន៍តាមជំហានទាំងនេះ៖

១.លាយអំបិលជាមួយទឹកនៅក្នុងកែវឲ្យសប់ រួចខ្ពុរមាត់របស់អ្នកជាមួយនឹងទឹកអំបិលនេះ

២.ខណៈពេលដែលអ្នកខ្ពុរទឹកអំបិលអ្នកត្រូវធ្វើយ៉ាងណាឲ្យទឹកអំបិលនោះប៉ះត្រូវតំបន់ដែលមានដំបៅ

៣.បន្ទាប់ពីខ្ពុរមាត់អស់រយៈពេល២នាទីមក អ្នកត្រូវស្តោះទឹកអំបិលចេញ

៤.លាយទឹកក្រូចឆ្មារនៅក្នុងពែងទឹកក្តៅល្មម

៥.ខ្ពុរមាត់អ្នកម្តងទៀតជាមួយនឹងទឹកក្រូចឆ្មារដែលអ្នកបានលាយរួចប្រហែល២នាទីទើបស្តោះចេញ រួចផឹកទឹកធម្មតា

៦.ចុងក្រោយយកទឹកឃ្មុំលាបនៅលើដំបៅក និងមាត់ ហើយទុករយៈពេល៥នាទី រួចលេបទឹកឃ្មុំដែលអ្នកលាបនោះចូលទៅ។ 

រូបភាពនៃការលាយអំបិលជាមួយទឹក
ក្រូចឆ្មារជាមួយទឹកក្តៅល្មម

ធ្វើបែបនេះនៅពេលយប់មុនពេលចូលគេង វានឹងជួយកាត់បន្ថយការឈឺចាប់ និងការរលាកបានភ្លាមៗ។ ម្យ៉ាងទៀតនៅពេលព្រឹកឡើងអ្នកនឹងសម្គាល់ឃើញថាពងបែកមាត់ និងដំបៅក្នុងកនោះវានឹងថយចុះយ៉ាងខ្លាំង៕

រូបភាពនៃការខ្ពុរមាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]