យោងទៅតាមប្រភពព័ត៌មានពីដេលី ម៉េលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ មីនា ឆ្នាំ ២០១២ បានឱ្យដឹងថា ស្ត្រីមួយក្រុម ដែលមានគ្នាចំនួន៤៥០នាក់ បានរៀបចំពិធីស្លៀកឈុតប៊ីគីនី បំបែកឯតទគ្គកម្មពិភពលោកនៅតំបន់ឆ្នេរសមុទ្រ Panama City Beach ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។ នេះគឺជាការស្លៀកឈុតប៊ីគីនីដ៏ធំបំផុតដែលបានបំបែកឯតទគ្គកម្មឆ្នាំ២០១១ ដែលមានអ្នកចូលរួមចំនួនត្រឹមតែ៣៥៧នាក់ ប៉ុណ្ណោះ ។ ពួកគេបានដើរដង្ហែក្បួនតាមបណ្តោយមាត់សមុទ្រដែលមានចម្ងាយជិត២គីឡូម៉ែត្រ ដើម្បីអបអរទិវានារីអន្តរជាតិ ។
លោក Philip Robertson បុគ្គលិកបម្រើការឱ្យ Guinness World Record បាននិយាយថា ៖ នេះមិនមែនជាអ្វីដែលអ្នកធ្លាប់បានមើលរាល់ថ្ងៃនោះទេ ។ វាគឺជាការប្រមូលផ្តុំស្លៀកឈុតប៊ីគីនីដ៏ធំបំផុតមិនធ្លាប់មានមកពីមុនមក ដែលមានស្ត្រីចម្រុះជាតិសាសន៍ចូលរួម ៕
ដោយ ៖ ធីតាកោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]