ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកកោះធំចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបានធ្វើសកម្មភាពបើកមុងចូលទៅចាប់រំលោភប្រពន្ធ្ធគេទាំងកំរោលដែលកំពុងដេកជាមួយកូនពីរនាក់មិនបានសម្រេច កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួនឈ្មោះ ស្រ៊ន ស្រ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិពោធិ៍រាម្មា ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។ ចំណែកជនរងគ្រោះឈ្មោះ ស.គ.ស ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅស្រុកកោះធំ ខេត្ដកណ្ដាល មុខរបរមេផ្ទះ ។
នគរបាលបានឱ្យដឹងបន្ថែមថា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះកំពុងតែដេកក្នុងមុងជាមួយនឹងកូនប្រុសពីរអ្នកទៀតក្រោយពេលប្ដីរបស់ជនរងគ្រោះបានទៅស៊ីឈ្នួលកាប់ជ្រូកឱ្យគេនៅខាងមុខផ្ទះ ។
លុះក្រោយពេលឃើញប្ដីមិននៅផ្ទះដូចនេះ ជនសង្ស័យឈ្មោះ ស្រ៊ន ស្រ៊ុយ បានចូលទៅក្នុងផ្ទះលបបើកមុងចូលធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោភសេពសន្ថវៈ ប៉ុន្ដែដោយជនរងគ្រោះដឹងខ្លួនទាន់ក៏បានច្រាន និងធាក់ជនសង្ស័យចេញហើយស្រែកឱ្យគេជួយ បន្ទាប់មកផ្អើលឆោឡោឡើងជនសង្ស័យបានរត់គេចបាត់តែម្ដង ប៉ុន្តែជនរងគ្រោះបានស្គាល់ជនសង្ស័យច្បាស់ ។ ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដីតែម្ដង ។
ក្រោយទទួលបានបណ្ដឹងកម្លាំងនគរបាលប៉ុស្ដិ៍បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បី ធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាចូលទៅក្នុងមុងរបស់ជនរងគ្រោះក្នុងគោលបំណងដើម្បីចាប់រំលោភសេពសន្ថវៈជនរងគ្រោះប្រាកដមែន ដោយាសារតែប្ដីនាងពុំនៅតែត្រូវនាងដឹងខ្លួនទាន់រួចធាក់ខ្លួនចេញរួចខ្លួនបានគេចខ្លួនប្រាកដមែន ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]