យោងតាមប្រភពពត៌មាន ពីគេហទំព័ររបស់ប្រទេសជប៉ុន បានអោយដឹងថា មានការប្រទះ ឃើញនូវសាកសពស្រ្តីជនជាតិជប៉ុន ពីរនាក់ និង បុរសម្នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ ហើយពួកគេ គឺជាភ្ញៀវទេសចរណ៍ដែលទៅទស្សនានៅឯប្រទេសចិន។

 តាមការបំភ្លឺពីអ្នកតំណាងរបស់រដ្ឋាភិបាលចិន បានអោយដឹងថា ពួកគេ គឺជាក្រុមភ្ញៀវ ទេសចរណ៍ មកពីប្រទេសជប៉ុន ដែលក្នុងនោះ មាន ស្រ្តី ២រូប ដែលមានអាយុ ពី ៦២ ទៅ ៦៨ឆ្នាំ ត្រូវបានប្រទះឃើញឃើញសាកសព នៅជិតមហាកំផែង  ហើយនៅសល់បុរសចំណាស់ម្នាក់ទៀត រួមនឹងអ្នកនាំភ្ញៀវ ដែលមានអាយុ ២៥ឆ្នាំម្នាក់ កំពុងបាត់ខ្លួន។ ចំពោះមូលហេតុដែលបណ្តាល អោយស្លាប់ និងការបាត់ខ្លួនយ៉ាងដូច្នេះ មកពីពួកគេ បានជួបជាមួយនឹងព្យុះទឹកកកមួយ ក្នុងពេលដែលពួកគេ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ មហាកំផែង ដើម្បីដើរទស្សនា។

យ៉ាងណាមិញ ក្រុមអ្នកជួយសង្គ្រោះកំពុងតែខិតខំប្រឹងប្រែង ស្វែងរកអ្នកដែលនៅមានជីវិតរស់រាន  ប៉ុន្ដែការស្វែងរកនេះ បានជួបប្រទះនឹងឧបសគ្គមួយចំនួន ដោយសារតែមានព្រិលធ្លាក់ យ៉ាងខ្លាំង ដែលធ្វើឲ្យពិបាកក្នុងការចេញប្រតិបត្ដិការណ៍ ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]