បរទេស៖ ទូរស័ព្ទស៊េរីចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple គឺ iPhone X មានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបៗ និងមានរូបរាងស្រស់ស្អាតគួរជាទីទាក់ចិត្ត។

ទោះជាយ៉ាងណាដើម្បីឲ្យទូរសព្ទនេះកាន់តែមានភាពទាក់ទាញខ្លាំងមួយកម្រិតទៀតនោះ  ក្រុមហ៊ុនឯកជនចំនួន៦ផ្សេងទៀត បានសម្រេចចិត្តទិញសិទ្ធិពីក្រុមហ៊ុន Apple ក្នុងការកែច្នៃរូបរាងថ្មីរបស់វា ឲ្យកាន់តែប្លែក និងស្រស់ស្អាត ដើម្បីបំពេញតម្រូវចិត្តអតិថិជនរបស់ខ្លួន។  iPhone X ដែលនឹងត្រូវកែឆ្នៃមានចំនួនត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ ដោយមួយគ្រឿងគឺមានតម្លៃចាប់ពី ៣,៤០០ដុល្លារអាមេរិកឡើងទៅ។

ដើម្បីឲ្យជ្រាបកាន់តែច្បាស់តាមដានទាំងអស់គ្នាដូចខាងក្រោម៖

១. The Aurum iPhone X កែច្នៃដោយក្រុមហ៊ុន Legend វាមានតម្លៃ ៣,៤៩៤ ដុល្លារ

ចំនុចដែលធ្វើឲ្យទូរស័ព្ទមួយគ្រឿងនេះមានតម្លៃថ្លៃនោះគឺ វាត្រូវបានកែច្នៃដោយការប្តូរ ឡូហ្គូ Apple ទៅជាពណ៌ខ្មៅ ហើយយកមាស២៤ការ៉ាត់មកធ្វើជាស៊ុមព័ទ្ធមួយជុំទូរស័ព្ទមួយនេះ ដោយអមជាមួយនឹងមាស១៨ ការ៉ាត់ផ្សេងទៀតដើម្បីធ្វើជាបន្ទះក្រាលខាងខ្នង។ មិនត្រឹមតែរាងទូរស័ព្ទទេដែលក្រាលដោយមាស សូម្បីតែ កាស EarPods ក៏ត្រូវបានស្រោបដោយមាស២៤ការ៉ាត់ដែរ។ ក្រុមហ៊ុន Legend បានបញ្ជាក់ថា ទូរស័ព្ទនេះផលិតឡើងត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ។

រូបភាពនៃទូរស័ព្ទដែលបានកែច្នៃ

២. The Corium iPhone X កែច្នៃដោយក្រុមហ៊ុន Legend វាមានតម្លៃ ៣,៧៧៨ ដុល្លារ

ចំនុចលេចធ្លោរបស់ទូរស័ព្ទមួយគ្រឿងនេះគឺ វាត្រូវបានរចនាឡើងដោយប្រើប្រាស់មាស២៤ការ៉ាត់ ហើយក្រាលពីលើដោយស្បែកក្រពើដែលមានគុណភាពខ្ពស់។ លើសពីនេះទៅទៀតនោះគឺ ឡូហ្គូ របស់ទូរស័ព្ទនេះគឺត្រូវបានប្រើប្រាស់មាសរឹង១៨ការ៉ាត់ គួបផ្សំជាមួយនឹងកាស EarPods ដែលស្រោបដោយមាស ២៤ការ៉ាត់ផ្សេងទៀត។ ទូរស័ព្ទប្រភេទនេះគឺត្រូវបានផលិតឡើងត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ។

រូបភាពនៃទូរស័ព្ទដែលបានកែច្នៃ

៣. The Classique iPhone X កែច្នៃដោយក្រុមហ៊ុន Legend វាមានតម្លៃ ៣,៨៩៧ ដុល្លារ

ការកែច្នៃទូរស័ព្ទនេះពិតជាមានភាពទាក់ទាញមែនទែន ព្រោះ ឡូហ្គូ Apple របស់វាត្រូវបានដាំដោយពេជ្រ ដោយយកសាច់មាស ស ១៨ការ៉ាត់មកស្រោបវា។ នៅពេលដែលទូរស័ព្ទត្រូវបានប្រើប្រាស់ ពន្លឺពេជ្រនឹងជះចេញពីឡូហ្គូនោះភ្លាម។ បន្ថែមលើសពីនេះទៅទៀតនោះគឺ តួខ្លួនរបស់ទូរស័ព្ទនេះទាំងមូលត្រូវបានរចនាដោយការប្រើប្រាស់មាសសុទ្ធ២៤ការ៉ាត់ ហើយអមជាមួយនឹងកាស EarPods ដែលស្រោបដោយមាស២៤ការ៉ាត់ផ្សេងទៀត។ ទូរស័ព្ទប្រភេទនេះគឺត្រូវបានផលិតឡើងត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ។

រូបភាពនៃទូរស័ព្ទដែលបានកែច្នៃ

៤. The Fusion iPhone X កែច្នៃដោយក្រុមហ៊ុន Legend វាមានតម្លៃ ៤,០១៥ ដុល្លារ

វាត្រូវបានរចនាឡើងដោយការយកសរសៃកាបូនមកក្រាលធ្វើជាបន្ទះខាងក្រោយ ហើយនៅចំនុចកណ្តាលនៃខ្នងទូរស័ព្ទនេះ គឺត្រូវបានគេប្រើប្រាស់ បន្ទះប្លាទីនសុទ្ធយកមកក្រាល។ ទូរស័ព្ទប្រភេទនេះគឺត្រូវបានផលិតឡើងត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ។

រូបភាពនៃទូរស័ព្ទដែលបានកែច្នៃ

៥. The Lu iPhone X កែច្នៃដោយក្រុមហ៊ុន Legend វាមានតម្លៃ ៤,២៥៣ ដុល្លារ

វាត្រូវបានគេរចនាឲ្យចេញជារូបរាងសត្វនាគ ដោយការប្រើប្រាស់មាសចំនួន ២៤ការ៉ាត់ ហើយនៅចំណុចភ្នែកទាំងគូរបស់នាគ គឺត្រូវបានដាំដោយពេជ្រពណ៌ក្រហម។ អ្វីដែលធ្វើឲ្យទូរស័ព្ទមួយគ្រឿងនេះកាន់តែពិសេសនោះគឺ កាស EarPods ត្រូវបានស្រោមដោយមាស២៤ការ៉ាត់។ ក្រុមហ៊ុន Legend បានបញ្ជាក់ថា ទូរស័ព្ទនេះផលិតឡើងត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ។ 

រូបភាពនៃទូរស័ព្ទដែលបានកែច្នៃ

៦. The Momentum iPhone X កែច្នៃដោយក្រុមហ៊ុន Legend វាមានតម្លៃ ៤,៤៨៩ ដុល្លារ

ទូរស័ព្ទនេះមានតម្លៃថ្លៃជាងគេ ដោយសារនៅផ្នែកខាងក្រោយនៃទូរស័ព្ទនេះ គឺត្រូវបានរចនាឡើងដោយធ្វើឲ្យចេញជារូបរាងពន្លឺរស្មី ហើយចំនុចកណ្តាលនៃពន្លឺនេះគឺត្រូវបានប្រើប្រាស់ពេជ្រដែលមានរង្វង់មុខកាត់ ០.៣ ការ៉ាត់។ មិនត្រឹមតែប៉ុណ្ណេះ វាក៏អមមកជាមួយនឹងកាស EarPods ដែលស្រោបដោយមាស២៤ការ៉ាត់ផងដែរ។ ក្រុមហ៊ុន Legend បានបញ្ជាក់ថា ទូរស័ព្ទនេះផលិតឡើងត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ៕

រូបភាពនៃទូរស័ព្ទដែលបានកែច្នៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]