អ្នកនាង Kristen Stewart អាយុ ២២ឆ្នាំ ដែលប្រិយមិត្តតែងស្គាល់ថា ជាតារាឯកក្នុងរឿង Twilight បានមកចូលរួមក្នុង កម្មវីធីជប់លៀងមួយ ក្នុងសំលៀកបំពាក់ ខោខ្មៅ និងអាវស កស្រួច Dior បញ្ចេញក្បាលពោះ របស់នាង ធ្វើឲ្យមានការទាក់ទាញដល់ អ្នកសារព័ត៌មានក៏ដូចជា មិត្តតារាៗរបស់នាងផងដែរ។

លោក Robert Pattinson ដែលជាមិត្តប្រុសរបស់ Kristen មិនបានមកចូលរួមក្នងពិធីជប់លៀងនេះទេ ហើយពួកគេទាំងពីរ មិនបានជួបគ្នាយូរណាស់ហើយ គឺចាប់តាំងពីអ្នកនាង Kristen ជាប់សម្ដែងក្នុងរឿង On The Road ដែលជារឿង ក្រោយបង្អស់របស់នាង ប៉ុន្ដែក្នុងពិធីបុណ្យ Halloween កាលពីថ្ងៃ ពុធសប្ដាហ៍មុន ពួកគេបានជួបគ្នាម្ដង។ យ៉ាងណាមិញ អ្នកនាង Kristen បានប្រកាសក្នុងទស្សនាវដ្ដីមួយ ដើម្បីប្រាប់ដល់ទស្សនិកជនថា មនុស្សដែលនាងស្រលាញ់បំផុតនោះ គឺលោក Robert នាងពិតជាស្រលាញ់គាត់ណាស់។

តើប្រិយមិត្តយល់យា៉ងណាចំពោះ សំលៀកបំពាក់របស់អ្នកនាង Kristen Stewart? តើគួរនាំចូលមកប្រទេសយើងដែរឬទេ?

 

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]