(ភ្នំពេញ)៖ តារាកំប្លែង និងចម្រៀងវ័យក្មេង ដែលពោរពេញដោយទេពកោសល្យ ពីកំណើត គឺនាយ ចឺម ត្រូវបានទស្សនិកជនសង្កេតឃើញថា តារារូបនេះ បានវិវត្តន៍ខ្លូន ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារមានទេពកោសល្យសិល្បៈស្រាប់ ខណៈថ្មីៗនេះ លោកកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈការលេងកំប្លែង សម្ដែងរឿង ជាពិសេសគឺ បទចម្រៀងតែម្ដង។ យ៉ាងណាមិញ ដោយសារតែមានទស្សនិកជន គាំទ្រច្រើន ទាំងក្រុង និងក្រៅប្រទេស នាយ ចឺម ត្រូវបានគេអញ្ជើញទៅសម្ដែង នៅលើទឹកដីសហរដ្ឋអាមេរិក ប៉ុន្ដែត្រូវបានលោក សុំអធ្យាស្រ័យ ដោយសារនៅស្រុកខ្មែរ ជាពិសេសខែនេះជាខែ អ្នកសិល្បៈមានឱកាស ចេញរកលុយបានច្រើនគ្រប់គ្នា។

ពាក់ព័ន្ធនឹងរឿងនេះ ម្ចាស់បទចម្រៀង «មនុស្សប្រុសមានសង្សារច្រើន មិនប្រាកដថាសាវ៉ា» បានថ្លែងប្រាប់ khmertalking ឲ្យដឹងថា «បាទបង! បច្ចុប្បន្ននេះ ខ្ញុំកំពុងមានភាពមមាញឹក ជាមួយនឹងបទចម្រៀង។ ចំណែកឯសម្ដែង គឺមិនសូវរវល់នោះទេ ហើយអ្វីដែលសំខាន់នោះ គឺខែនេះមានគេហៅទៅអាមេរិក រយៈពេល៣ខែ ប៉ុន្ដែខ្ញុំសុំអធ្យាស្រ័យ ព្រោះខែនេះ អ្នកសិល្បៈចេញរកលុយ»។

ចំណែកការងាររាល់ថ្ងៃនេះ នាយ ចឺម បានបន្តថា «ខ្ញុំគ្មានគំរោងនឹងធ្វើការងារអ្វីផ្សេងនោះទេ ព្រោះរាល់ថ្ងៃខ្ញុំកំពុងតែខំ ជាមួយនឹងសិល្បៈ ហើយការងារខ្ញុំគ្មានអ្វីផ្សេង ក្រៅពីសិល្បៈនោះទេ ព្រោះសិល្បៈខ្ញុំចង់គ្រប់មុខអស់ហើយ បើក្រៅពីសិល្បៈទៀត មិនដឹងប៉ុន្មានមុខតែឯងទេ។ សព្វថ្ងៃ ខ្ញុំកំពុងតែផលិតបទជាច្រើន ដើម្បីកំដរអារម្មណ៍ទស្សនិកជន ព្រោះមានទស្សនិកជនច្រើនណាស់ ដែលគាំទ្រខ្ញុំ»។

គួរបញ្ជាក់ថា តារាវ័យក្មេង នាយ ចឺម ដំបូងឡើយ គឺឈានជើងចូលពិភពសិល្បៈ តាមរយៈធ្វើជាតារាកំប្លែង បន្ទាប់មកលោកបានវិវត្តន៍ខ្លួនទៅជា តារាសម្ដែង និងតារាចម្រៀង ដែលត្រូវបានទស្សិកជនក្មេងចាស់ ប្រុសស្រីគាំទ្រយ៉ាងច្រើន និងមានប្រជាប្រិយភាព ទាំងក្នុងប្រទេស និងល្បីដល់ក្រៅប្រទេស ទៀតផង៕

នាយ​ ចឺម
នាយ​ ចឺម
នាយ​ ចឺម
នាយ​ ចឺម

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម