ភ្នំពេញ៖ មហាជនមួយចំនួន នៅតែមិនអស់អាល័យ ជាមួយ អ្នកនាង សាន ស្រីឡៃសោះ ទោះជាពេលនេះ នាងបានស្លាប់ទៅ អស់រយៈពេលជិតមួយខែ ទៅហើយក្តី ព្រោះថា ឲ្យតែឃើញ ព័ត៌មានចេញផ្សាយ ដែលទាក់ទងនឹងនាងម្តងៗ មហាជនតែងតែបង្ហាញអារម្មណ៍ មិនសប្បាយចិត្តជានិច្ច។

យ៉ាងណាមិញ នៅថ្ងៃនេះផងដែរ នៅក្នុងផេកហ្វេសប៊ុករបស់ ស្រីឡៃ បានបង្ហោះរូបពីរសន្លឹក ដោយបានសរសេរ Captionថា៖ “រីករាយថ្ងៃកំណើតអូនរាជ  Happy birthday to you  ថ្ងៃក្រោយធំឡើង ត្រូវរឹងមាំ ខំរៀន កុំអោយម៉ាក់អូនអស់សង្ឃឹម ធ្វើម៉េចម៉ាក់អូនគាត់មើលថែក្មួយបានតែត្រឹមនឹង កុំខឹងនឹងម៉ាកអូនណាក្មួយ ម៉ាកលែងបានទិញនំអោយអូនទៀតហើយ ក្មេងឆ្លាត Happy birthday”។ 

បន្ទាប់ពីឃើញ ផេកហ្វេសប៊ុករបស់ស្រីឡៃបង្ហោះបែបនេះហើយ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាច្រើន ក្តុកក្តួលអាម្មណ៍ និង អាណិតកូនរបស់នាងយ៉ាងខ្លាំង ព្រោះថារាល់ឆ្នាំ ស្រីឡៃនាងតែងតែ ធ្វើខួបកំណើតឲ្យកូនរបស់នាង ប៉ុន្តែចាប់ពីពេលនេះទៅ គឺគ្មានរូបនាងតទៅទៀតឡើយ៕  

កូនប្រុសរបស់ សាន ស្រីឡៃ
កូនប្រុសរបស់ សាន ស្រីឡៃ
សារដែលបង្ហោះក្នុងផេក សាន ស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ