ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី ដែលកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យ កញ្ញា ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងមួយរូប ដែលអាចឈរជើងក្នុងសិល្បៈបានយូរ និងនៅតែអាចរក្សាកេរ្តិ៍ឈ្មោះ ល្បីល្បាញបានរហូតមកដល់សព្វថ្ងៃនេះ។

ទន្ទឹមនឹងប្រជាប្រិយភាពរបស់ កញ្ញា ឱក សុគន្ធកញ្ញា នាងក៏មាន Fan Club ផ្ទាល់ខ្លួន ដែលតែងតែ ទៅគាំទ្ររូបនាងដល់ឆាកតន្រ្តី និងបង្កើតកម្មវិធីជួបជុំគ្នា សម្រាប់ថ្ងៃពិសេសៗ របស់នាងផងដែរ។

យ៉ាងណាមិញ បើយោងតាម ផេកហ្វេសប៊ុកផ្លូវការ របស់កញ្ញា ឱក សុគន្ធកញ្ញា ដែលបានបង្ហោះវីដេអូមួយ ពេលរូបនាងកំពុងច្រៀងជុំគ្នា ជាមួយអ្នកគាំទ្រ ក្នុងថ្ងៃខួបកំណើត របស់នាង មើលទៅពិតជាសប្បាយរីករាយមែនទែន មិនតែប៉ុណ្ណោះ អ្នកគាំទ្ររបស់កញ្ញា បានធ្វើឲ្យនាងរំភើបខ្លាំងពេក ដល់ថ្នាក់នាងច្រៀងខុសប៉ារ៉ូលថែមទៀតផង។

ជាក់ស្តែង ពេលបានមើលវីដេអូមួយនេះហើយ ធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់នាង សប្បាយនិងរំភើប ជំនួសនាងមែនទែន ដោយសារតែនាងមានអ្នកគាំទ្រច្រើន និងរៀបចំគ្រប់យ៉ាងសម្រាប់នាង៕

តោះកុំឲ្យខាតពេលយូរ ទៅទស្សនាវីដេអូទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា