អ្នកទាំងអស់គ្នា ប្រហែលជាសុទ្ធតែចូលចិត្ត ទស្សនាខ្សែភាពយន្តហើយមែនទេ ប៉ុន្តែការទស្សនា រហូតដល់ទៅ ២០០ម៉ោងបែបនេះ ប្រហែលជាមិនអាចទៅរួចនោះទេ។

ចំណែកនៅប្រទេស បូឡាវា ឯនោះវិញ បានបើកការប្រកួតទស្សនាខ្សែភាពយន្តដោយគ្មាន ការសំរាកបានយូរបំផុត ដែលមានឈ្មោះជាភាសាអង់គ្លេសថា Longest Movies Marathon។ ការប្រកួតនេះគឺតំរូវអោយអ្នកដែលចូលរួមប្រកួត អង្គុយទស្សនា នូវរាល់ភាពយន្តគ្រប់ប្រភេទ អោយបានយូរតាមដែលអាចធ្វើបាន និងគ្មានការសំរាកនោះទេ ហើយមានបុគ្គលិក ក្នុងកម្មវិធីនេះ ឆ្លាស់វេនគ្នាផងដែរ ក្នុងការដើរពិនិត្យមើល ថាតើមានបេកជនណាម្នាក់ លួចគេងដែរទេ។

ការប្រកួតនេះត្រូវបានធ្វើឡើងក្នុងទីក្រុងធំៗចំនួនបី របស់ប្រទេសបូឡាវា ហើយអ្នកចូលរួម ដែលមានអាយុក្រោម ១៨ឆ្នាំ ក៏អាចចូលរួមបានដែរ។ សំរាប់រង្វាន់វិញ គឺអ្នកដែលអាចបំបែក ឯកត្តកម្មចាស់ ចំនួន ១២៨ម៉ោងបាន នឹងទទួលបាននូវទឹកប្រាក់ ចំនួន ១០០០០ដុល្លា ហើយ ឈ្មោះរបស់អ្នកឈ្នះ នឹងត្រូវកត់ត្រាចូលក្នុង កំណត់ហេតុហ្គីនេស។ សូមបញ្ជាក់ផងដែរថា អ្នកដែលមានបំណងចង់ចូលរួមក្នុងការប្រកួតនេះ ត្រូវបង់ម្នាក់ចំនួន ១៤ដុល្លាផងដែរ។

បើសិនជាមានព្រឹត្តការណ៍នេះនៅស្រុកខ្មែរវិញ តើប្រិយមិត្តចង់ចូលរួមដែររឺទេ? 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]