មានហេតុការណ៍មិននឹកស្មានមួយ បានកើតឡើង ទៅលើបុរស វ័យ ៣៩ឆ្នាំ ម្នាក់ ឈ្មោះ David Baker រស់នៅទីក្រុង Stourbridge ភាគខាងលិចប្រទេសអង់គ្លេស ដោយគាត់ត្រូវបាន ពិន័យជាប្រាក់ ដោយសារតែការ ចោលសំរាមរបស់គាត់ ។

បុរសរូបនេះ គាត់គឺជាមនុស្សដែលស្រលាញ់អនាម័យ និងបរិស្ថានបំផុត ព្រោះគាត់តែងតែ ចំណាយនូវពេលវេលា យ៉ាងហោចណាស់ ១ម៉ោង ជារៀងរាល់ថ្ងៃ ក្នុងការជួយប្រមូល នូវសំរាមនានា ដែលគាត់ ប្រទះឃើញនៅតាមដងផ្លូវនានា ដើម្បីចងទុកមួយដុំ យកទៅបោះចោល។ ប៉ុន្តែជាអកុសល គាត់ត្រូវបានពិន័យជាប្រាក់ ចំនួន ៧៥ផោន ព្រោះតែគាត់យក ប្រអប់ភីហ្សា និង សំបុត្រចាស់ៗ ដែលត្រូវបានចាត់ទុកជា សំរាមក្នុងផ្ទះ យកទៅចោលក្នុងធុងសំរាម សាធារណះទៅវិញ។

តាមសំដីរបស់លោក Baker បានប្រាប់អោយដឹងថា ប្រហែលជាពួកមន្រ្តីទាំងនោះ មិនសប្បាយចិត្ត និងខ្វះលុយចាយហើយមើលទៅ។ គាត់បានបន្ថែមដោយពាក្យដឺដងថា ខ្ញុំគិតថាអំពើរបស់ខ្ញុំមានការប្រមាថធ្ងន់ណាស់ ដែលខ្ញុំតែងតែចំណាយពេលសំអាតផ្លូវ ដោយមិនយកថ្លៃបែបនេះ ហើយខ្ញុំសមនឹងទទួលពិន័យនេះណាស់។

តើប្រិយមិត្ត យល់យ៉ាងណាដែរ?

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]