ហ្វីលីពីន៖ ការប្រកួតប្រជែង ស្វែងរកបវរកញ្ញា Miss Earth 2017  ត្រូវបានបញ្ចប់រួចរាល់ហើយ នាយប់មិញនេះ ។

នៅក្នុងនោះផងដែរ អ្នកទទួលបានជ័យលាភី បវរកញ្ញា Miss Earth 2017 បានធ្លាក់ទៅលើ បវរកញ្ញា មកពីប្រទេស ហ្វីលីពីន មានឈ្មោះថា Karan Lbasco មានកម្ពស់ ១,៧០ ម៉ែត្រ។

ទន្ទឹមនឹងនោះផងដែរ ក៏មានជ័យលាភី Top 4 ផ្សេងទៀតដែល ទទួលបានជ័យលាភី ដូចជា៖

១, ជ័យលាភី Miss Earth – Water 2017 បានទៅ បវរកញ្ញា Juliana Franco មកពីប្រទេស កូឡ៊ុំប៊ី (Colombia)។

២, ជ័យលាភី Miss Earth – Fire 2017 បានទៅ បវរកញ្ញា Lada Akimova មកពីប្រទេស រុស្ស៊ី (Russia)។

៣, ជ័យលាភី Miss Earth – Air 2017 បានទៅ បវរកញ្ញា Nina Robertson មកពីប្រទេស អូស្រា្តលី (Australia)។

យ៉ាងណាមិញ សូមចូលរួមអបអរសាទរ ដល់បវរកញ្ញា Karan Lbasco ដែលជាម្ចាស់ជ័យលាភី Miss Earth 2017 នេះ នៅលើទឹកដីប្រទេសរបស់ខ្លួនផងដែរ៕ 

ម្ចាស់ជ័យលាភី Miss Earth 2017 បវរកញ្ញា Karan Lbasco
ម្ចាស់ជ័យលាភី Miss Earth - Water 2017 បវរកញ្ញា Juliana Franco
ម្ចាស់ជ័យលាភី Miss Earth - Fire 2017 បវរកញ្ញា Lada Akimova
ម្ចាស់ជ័យលាភី Miss Earth - Air 2017 បវរកញ្ញា Nina Robertson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]