ភ្នំពេញ៖ ស្នាដៃរបស់អ្នកនាង សាន ស្រីឡៃ ជាច្រើនបានបន្សល់ទុក និងត្រូវបានបញ្ចេញ ជាបន្តបន្ទាប់ ក្រោយពេលដែលនាង បានស្លាប់ទៅ។ ហើយរាល់ស្នាដៃដែលបានបញ្ចេញទាំងនោះ ពិតជាទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន។

ដោយឡែក MVបទចម្រៀងមួយបទ ដែលត្រូវបានបញ្ចេញដំបូងគេ បន្ទាប់ពីការស្លាប់របស់អ្នកនាង បាន២ថ្ងៃ មានចំណងជើងថា «ឈឺចាប់ពីរដងបានហើយ» បានទទួលការគាំទ្រខ្លាំងមែនទែន ដែលបទមួយនេះ ទើបតែចេញមិនទាន់បានមួយខែផង មានអ្នកចូលមើលនៅលើបណ្តាញយូធូប ជាង១លានដងឯណោះ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្ររបស់នាង បានបញ្ចេញអារម្មណ៍រំភើប នៅពេលដែលឃើញ បទចម្រៀងមួយនេះ មានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ហើយមានអ្នកគាំទ្ររបស់នាងខ្លះទៀតបាននិយាយថា បើសិនជាស្រីឡៃនៅរស់ មិនដឹងថានាងសប្បាយចិត្តយ៉ាងណានោះទេ ព្រោះនេះជាអ្វីដែលនាងប៉ងប្រាថ្នាជាយូរមកហើយ ហើយនាងនឹងអាចល្បីខ្លាំងដោយសារ បទចម្រៀងមួយនេះផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ