តាមប្រភពពត៌មានពី EMIRATES បានអោយដឹងថា បុរសជនជាតិអារ៉ាប់ ២នាក់ ត្រូវបាន ចាប់ខ្លួនព្រោះតែ ពួកគេបានលួចលុយ ដែលគេបរិច្ចាគ សំរាប់មួលនិធិមនុស្សធម៌ ដែលមាន ទីតាំងស្ថិតនៅស្ថានីយ៍ចាក់សាំងមួយកន្លែង ក្នុងប្រទេសអារ៉ាប់។

ប៉ូលីសបានប្រាប់ អោយដឹងថា បន្ទាប់ពីបានចាក់សាំងឡានពេញហើយ ពួកគេទាំងពីរ បានចូលទៅក្នុងហាង លក់ទំនិញរបស់ស្ថានីយ៍នោះ រួចធ្វើជាដើរទិញទំនិញ បន្ទាប់មកទៀត ពួកគេ បានលួចប្រអប់ដាក់លុយមូលនិធិមនុស្សធម៌ រួចក៏បានរត់គេចខ្លួនពីទីនោះបាត់។

តែទោះជាយ៉ាងណា ក៏មិនអាចរួចផុតពីសំណាញ់ច្បាប់បានដែរ ដោយពួកគេត្រូវបានថតជាប់ ក្នុងកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅក្នុងហាងនោះ ហើយ ត្រូវបានប៉ូលីសតាមចាប់បាន ដើម្បីយកមកកាត់ទោស ចំពោះបទល្មើសរបស់ពួកគេ។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះអំពើរបស់ពួកគេ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]