បរទេស៖ រឿងស្នេហា រវាងតារាចម្រៀងPop វ័យក្មេង ដែលមានភាពល្បីល្បាញខ្លាំងលោក Justin Bieber និង កញ្ញា Selena Gomez បានបែកបាក់គ្នា ជាយូរណាស់មកហើយ ដោយសារតែជម្លោះ ផ្ទៃក្នុងមិនចុះសម្រុងគ្នា តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។

កាលពីថ្មីៗនេះ មានរឿងដ៏គួឲ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរ ស្រឡាំងកាំង ពេលដែលឃើញ រូបថតពួកគេនៅជាមួយគ្នា ក្នុងសភាពស្និទ្ធស្នាល ដូចគូសង្សារ។

បន្ទាប់ពីឃើញ រូបថតនោះហើយ អ្នកគាំទ្ររបស់អ្នកទាំងពីរ មានចម្ងល់ថា តើពួកគេពិតជាស្រលាញ់គ្នាវិញមែនទេ? ឯអ្នកគាំទ្រខ្លះទៀត បានបញ្ចេញ អារម្មណ៍រំភើប ហើយពួកគេពិត ជាចង់ឲ្យគូស្នេហ៍មួយនេះ ស្រលាញ់គ្នាវិញណាស់។

យ៉ាងណាមិញ ពួកយើងមិនទាន់ទទួលបាន ព័ត៌មានផ្លូវការណាមួយ ថាពួកគេនឹងបង្កាត់ភ្លើងស្នេហ៍មួយនេះឡើងវិញនោះទេ ព្រោះថារូបទាំងនោះ គឺជារូបដែលគេលួចថតបានតែប៉ុណ្ណោះ៕  

រូបថតដែលគេលួចថតបានពីសកម្មភាពអ្នកទាំងពីរនៅជាមួយគ្នា
រូបថតដែលគេលួចថតបាន ពីសកម្មភាពអ្នកទាំងពីរនៅជាមួយគ្នា
Justin Bieber និង Selena Gomez កាលនៅស្រលាញ់គ្នា
Justin Bieber និង Selena Gomez កាលនៅស្រលាញ់គ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]