អាមេរិក៖ យុវតីវ័យក្មេងស្បែកខ្មៅ ដែលតែងតែមានក្តីសុបិនចង់ក្លាយខ្លួន ជាតារាម៉ូដែលល្បីម្នាក់ ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសង្គម បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹករបស់នាង ត្រូវបានបង្ហោះចែកចាយ។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យុវតីស្បែកខ្មៅរូបនេះមានឈ្មោះថា Anok Yai មានអាយុ១៩ឆ្នាំ ធំធាត់ឡើងក្នុងទីក្រុង Manchester រដ្ឋ New Hampshire សហរដ្ឋអាមេរិក។ បច្ចុប្បន្ននាង គឺជានិស្សិតស្រីឆ្នាំទី២ នៃសាកលវិទ្យាល័យ Plymouth State University ។

រូបភាពចំនួនពីរសន្លឹករបស់នាង Anok Yai ត្រូវបានជាងថតរូបម្នាក់ប្រម៉ាញ់បាន រួចយកទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គម អីុនស្តាក្រាម របស់ខ្លួនឈ្មោះថា theSUNK កាលពីចុងសប្តាហ៍មុននេះ គ្រាដែលយុវតីស្បែកខ្មៅរូបនេះ បានទៅចូលរួមក្នុងកម្មវិធីជួបជុំកម្សាន្តប្រចាំឆ្នាំមួយ រវាងនិស្សិតនិងនិស្សិត (ហៅថា Homecoming) ដែលត្រូវបានរៀបចំធ្វើឡើងនៅឯសាកលវិទ្យាល័យ Howard University ក្នុងរដ្ឋធានីវ៉ាស៊ីតោន (Washington, D.C) ។

Anok Yai មានអាយុ១៩ឆ្នាំ ធំធាត់ឡើងក្នុងទីក្រុង Manchester រដ្ឋ New Hampshire សហរដ្ឋអាមេរិក

អ្នកថតរូប រូបនេះបានឲ្យដឹងនៅលើបណ្តាញសង្គមរបស់ខ្លួនថា លោកកំពុងតែប្រមាញ់រូបភាព និស្សិតដែលបានមកចូលរួមក្នុងកម្មវិធី ស្លៀកនូវសម្លៀកបំពាក់ស្អាតៗ ប៉ុន្តែក៏ស្រាប់តែប្រទះឃើញយុវតីស្បែករូបនេះគួរឲ្យចាប់អារម្មណ៍ ក៏ថតយកនាងតែម្តងទៅ។ វាពិតជាអស្ចារ្យខ្លាំងណាស់ ដែលរូបថតរបស់នាងទទួលបានការចាប់អារម្មណ៍ច្រើន នៅលើបណ្តាញសង្គម រហូតទទួលបានអ្នកចុច Like ច្រើនជាង១ម៉ឺនដងឯណោះ។

អ្វីដែលពិសេសនោះ ក្រោយរូបភាពរបស់ Yai មានការគាំទ្រច្រើន ទីបំផុតនាងក៏ទទួលបានភ្លើងខៀវពីខាងភ្នាក់ងារម៉ូដែលចំនួន៣កន្លែង ទាក់ទងមកកាន់នាងតែម្តង។ យុវតីស្បែកខ្មៅរូបនេះ រំភើបចិត្តយ៉ាងខ្លាំង ក៏ព្រោះតែពន្លឺជីវិតរបស់នាងអាចនឹងក្លាយជាការពិត ម្យ៉ាង Yai នាងតែងតែមានចំណង់ចំណូលចិត្តទៅលើសិល្បៈ និងហ្វាសិន ម៉ូតសម្លៀកបំពាក់ ហើយនាងក៏តែងតែមានក្តីសុបិនចង់ក្លាយខ្លួនជា តារាម៉ូដែលល្បីម្នាក់ផងដែរនៅថ្ងៃអនាគត។

Yai និយាយថា «វាគឺជាក្តីសុបិនមួយ ដែលខ្ញុំតែងតែប្រាថ្នាចង់បាន ប៉ុន្តែខ្ញុំមិនប្រាកដទេថា តើវានឹងអាចកើតឡើងបានឬយ៉ាងណា សម្រាប់ជីវិតរបស់ខ្ញុំនេះ» ។ នាងបន្តថា ដើមឡើយនៅពេលដែលនាង បានឃើញរូបថតខ្លួនឯងដំបូង ដែលត្រូវបានគេយកទៅបង្ហោះចែកចាយបែបនេះ នាងមានអារម្មណ៍មួយថា មិនពេញចិត្តទាល់តែសោះ ម្យ៉ាងរូបថតមិនស្អាតគ្មានអ្វីដែលគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែគ្រប់គ្នាបែរជាមើលឃើញថាល្អទៅវិញ។

«ខ្ញុំបានចោទជាសំណួរទៅកាន់គ្រប់គ្នាថា ឃើញស្អាតត្រង់ណា ព្រោះខ្ញុំខ្លួនឯងមើលមិនឃើញមានអ្វីស្អាតផង» Yai និយាយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យុវតីស្បែកខ្មៅរូបនេះយល់ឃើញថា ប្រហែលជានាងស៊ាំនឹងខ្លួនឯងហើយ ទើបបានជាមើលមិនដឹងខ្លួនឯង មានចំណុចដែលទាក់ទាញ ខណៈឯអ្នកដទៃគេអាចមើលឃើញពីភាពស្អាតរបស់នាងបាន ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

បច្ចុប្បន្ននាង គឺជានិស្សិតស្រីឆ្នាំទី២ នៃសាកលវិទ្យាល័យ Plymouth State University
រូបថតរបស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម
រូបថតរបស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]