សុភាពនារីសុភាពបុរសភាគច្រើនទៅហាត់ប្រាណប្រាកដជាចង់សម្រករាង បាត់ខ្លាញ់ក្បាលពោះ និងបានរូបរាងស្អាតគួរជាទីចាប់អារម្មណ៍មែនទេ? អ្នកខ្លះក៏ទទួលបានលទ្ធផលគួរជាទីពេញចិត្ត តែមានមនុស្សមួយចំនួនបែរជាប្រឹងហាត់យ៉ាងណាក៏នៅតែមានរូបរាងមិនគួរឱ្យចង់មើល។ អ្នកប្រាកដជាឆ្ងល់ហើយមែនទេបណ្តាលមកពីមូលហេតុអ្វី?

ថ្ងៃនេះយើងនឹងលើកឡើងពីចំនុចមួយចំនួនដែលធ្វើឱ្យអ្នកមិនអាចបានរាងស្អាតដូចចិត្តប្រាថ្នាដូចខាងក្រោម៖ 

# ហាត់ប្រាណយូរពេក

ការហាត់ប្រាណ Cardio ត្រូវបានគេដឹងថាមានប្រយោជន៍សម្រាប់សុខភាពបេះដូង តែការហាត់ប្រាណច្រើនហួសហេតុពេកមិនបានធ្វើឱ្យអ្នកទទួលបានរូបរាងស្អាតដូចចិត្តហើយបែរជាធ្វើឱ្យប៉ះពាល់ដល់សសៃឈាមបេះដូងទៅវិញ។  

ការហាត់ប្រាណ Cardio ត្រូវបានគេដឹងថាមានប្រយោជន៍សម្រាប់សុខភាពបេះដូង តែការហាត់ប្រាណច្រើនហួសហេតុពេកមិនបានធ្វើឱ្យអ្នកទទួលបានរូបរាងស្អាតដូចចិត្តហើយ បែរជាធ្វើឱ្យប៉ះពាល់ដល់សសៃឈាមបេះដូងទៅវិញ

# អាហារដែលមានជាតិខ្លាញ់ទាប

ការទទួលទានរបបអាហារដែលមានជាតិខ្លាញ់ទាបល្អចំពោះសុខភាព និងការសម្រកទម្ងន់ក៏ពិតមែន ប៉ុន្តែក្នុងកំឡុងពេលអ្នកហាត់ប្រាណអ្នកគួរតែទទួលទានអាហារដែលសម្បូរជាតិប្រូតេអ៊ីន ជាតិខ្លាញ់និងសារធាតុកាបូអ៊ីដ្រាតល្អៗចំពោះសុខភាពរាងកាយដូចជា ត្រីសាល់ម៉ុន និងផ្លែបឺជាដើមប្រសើរជាង។  

ក្នុងកំឡុងពេលអ្នកហាត់ប្រាណអ្នកគួរតែទទួលទានអាហារដែលសម្បូរជាតិប្រូតេអ៊ីន ជាតិខ្លាញ់និងសារធាតុកាបូអ៊ីដ្រាតល្អៗចំពោះសុខភាពរាងកាយដូចជា ត្រីសាល់ម៉ុន និងផ្លែបឺជាដើមប្រសើរជាង

# ភេសជ្ជៈបំពេញជាតិទឹកពេលហាត់ប្រាណ

ភេសជ្ជៈដែលមានជាតិអេឡិចត្រូលីត្របំពេញជាតិទឹកសម្រាប់រាងកាយពេលហាត់ប្រាណត្រូវបានគេដឹងថាមិនល្អចំពោះសុខភាពនោះទេ ថែមទាំងមិនអាចធ្វើឱ្យអ្នកស្រកទម្ងន់បានដូចចិត្តទៀត។ នោះក៏ដោយសារតែភេសជ្ជៈទាំងនោះសម្បូរជាតិរ៉ែដែលបង្ករឱ្យមានជាតិស្ករកាន់តែខ្ពស់ក្នុងរាងកាយទៅវិញ។ ក្នុងកំឡុងពេលមុន និងក្រោយហាត់ប្រាណមានតែទឹកសុទ្ធធម្មតាទេដែលជាជម្រើសដ៏ល្អបំផុត។  

ក្នុងកំឡុងពេលមុន និងក្រោយហាត់ប្រាណមានតែទឹកសុទ្ធធម្មតាទេដែលជាជម្រើសដ៏ល្អបំផុត

# មិនទទួលទានទឹកពេលហាត់ប្រាណ

មនុស្សមួយចំនួនយល់ថាពេលហាត់ប្រាណមិនគួរទទួលទានទឹកនោះទេ តែការធ្វើបែបនេះធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួន ដែលជាហេតុធ្វើឱ្យរាងកាយរបស់អ្នកប្រែជាទន់ខ្សោយទៅវិញនោះទេ។ ដូច្នេះក្នុងកំឡុងពេលហាត់ប្រាណប្រសិនជាអ្នកហត់ ស្រេកទឹក អ្នកអាចសម្រាកបន្តិចទទួលទានទឹក សឹមហាត់ប្រាណបន្តទៀត។  

ក្នុងកំឡុងពេលហាត់ប្រាណប្រសិនជាអ្នកហត់ ស្រេកទឹក អ្នកអាចសម្រាកបន្តិចទទួលទានទឹក សឹមហាត់ប្រាណបន្តទៀត

# ទទួលទានអាហារច្រើនពេក

ការហាត់ប្រាណឱ្យបានទៀងទាត់ មិនមែនបានន័យថាអ្នកអាចទទួលទានអ្វីក៏បានតាមចិត្តនោះទេ។ ត្រូវចាំថាការហាត់ប្រាណមួយម៉ោង អាចដុតបំផ្លាញជាតិខ្លាញ់បានត្រឹមតែ ៥០០កាឡូរីតែប៉ុណ្ណោះ។ ដូច្នេះមុនទទួលទានអ្វីត្រូវគិតថាវាសមាមាត្រនឹងកាឡូរីដែលអ្នកបញ្ចេញឬក៏អត់។ បើមិនដូចនេះទេហាត់ប្រាណយ៉ាងណាក៏នៅតែមិនបានរាងស្អាតដូចបំណងដែរ។    

ដូច្នេះមុនទទួលទានអ្វីត្រូវគិតថាវាសមាមាត្រនឹងកាឡូរីដែលអ្នកបញ្ចេញឬក៏អត់។ បើមិនដូចនេះទេហាត់ប្រាណយ៉ាងណាក៏នៅតែមិនបានរាងស្អាតដូចបំណងដែរ។

# ហាត់ប្រាណពេលពោះទទេរ និងពេលឆ្អែតពេក

ការហាត់ប្រាណពេលដែលអ្នកមិនទាន់ទទួលទានអ្វីសោះនឹងធ្វើឱ្យអ្នកគ្មានកម្លាំងហាត់ប្រាណ។ ហើយការហាត់ប្រាណក្រោយពេលអ្នកទើបតែទទួលទានអាហារឆ្អែតអាចធ្វើឱ្យអ្នកតឹងពោះពិបាកក្នុងខ្លួនពេលហាត់ប្រាណជាដើម។ ដូច្នេះការទទួលទានអាហារ មុនហាត់ប្រាណ ២ម៉ោងជាជម្រើសដែលល្អបំផុត និងធ្វើឱ្យការហាត់ប្រាណរបស់អ្នកកាន់តែមានប្រសិទ្ធភាព។  

ការហាត់ប្រាណពេលដែលអ្នកមិនទាន់ទទួលទានអ្វីសោះនឹងធ្វើឱ្យអ្នកគ្មានកម្លាំងហាត់ប្រាណ។ ហើយការហាត់ប្រាណក្រោយពេលអ្នកទើបតែទទួលទានអាហារឆ្អែតអាចធ្វើឱ្យអ្នកតឹងពោះពិបាកក្នុងខ្លួនពេលហាត់ប្រាណជាដើម

# សូណា ឬងូតទឹកក្រោយហាត់ប្រាណ

អ្នកមិនគួរចូលទៅបន្ទប់សូណា ឬងូតទឹកភ្លាមៗនោះទេ បន្ទាប់ពីបានបញ្ចេញកម្លាំង និងញើសពេលហាត់ប្រាណរួចមកនោះទេ ព្រោះរាងកាយរបស់អ្នកកំពុងតែបាត់បង់ជាតិទឹកយ៉ាងច្រើន និងសម្ពាធឈាមកំពុងតែឡើងខ្ពស់ផងដែរ។ ការធ្វើបែបនេះនឹងធ្វើឱ្យអ្នកមិនស្រួលខ្លួន ឬដល់ថ្នាក់ដួលសន្លប់ទៀតផង។ យកល្អបន្ទាប់ពីហាត់ប្រាណគួរតែទទួលទានទឹកឱ្យបានច្រើន និងងូតទឹកត្រជាក់ៗសិន សឹមចូលទៅបន្ទប់ស្ទីមនិងសូណាតាមក្រោយក៏បាន។ 

អ្នកមិនគួរចូលទៅបន្ទប់សូណា ឬងូតទឹកភ្លាមៗនោះទេ បន្ទាប់ពីបានបញ្ចេញកម្លាំង និងញើសពេលហាត់ប្រាណរួចមកនោះទេ ព្រោះរាងកាយរបស់អ្នកកំពុងតែបាត់បង់ជាតិទឹកយ៉ាងច្រើន និងសម្ពាធឈាមកំពុងតែឡើងខ្ពស់ផងដែរ

# មិនសម្រាកបន្ធូរបន្ថយសាច់ដុំ

បន្ទាប់ពីហាត់ប្រាណរួចអ្នកគួរតែបន្ធូរបន្ថយសាច់ដុំដោយការឈ្លី ឬម៉ាស្សាកន្លែងដែលឈឺចាប់ ចុករោយស្រពន់ថ្នមៗដើម្បីសម្រាលការឈឺចាប់។ ការធ្វើបែបនេះនឹងធ្វើឱ្យសាច់ដុំរបស់អ្នកមានសុខភាពល្អ និងអាចបន្តលំហាត់ប្រាណនៅថ្ងៃបន្ទាប់បានដោយគ្មានបញ្ហា។  

បន្ទាប់ពីហាត់ប្រាណរួចអ្នកគួរតែបន្ធូរបន្ថយសាច់ដុំដោយការឈ្លី ឬម៉ាស្សាកន្លែងដែលឈឺចាប់ ចុករោយស្រពន់ថ្នមៗដើម្បីសម្រាលការឈឺចាប់

# ការហាត់ប្រាណរាល់ថ្ងៃ

ការហាត់ប្រាណដែលល្អចំពោះសុខភាពរាងកាយ គឺការហាត់ប្រាណឱ្យបានទៀងទាត់ និងគ្រប់គ្រងចំណីអាហារឱ្យបានត្រឹមត្រូវ។ ការហាត់ប្រាណជារៀងរាល់ថ្ងៃជាប់គ្នាពេកមិនល្អនោះទេ ហើយវាបែរជាជួយបង្កើនកម្រិតអរម៉ូន Cortisol ដែលធ្វើឱ្យអ្នកឡើងទម្ងន់ទៅវិញ។ យកល្អអ្នកគួរតែហាត់ប្រាណឱ្យបានទៀងទាត់ និងសម្រាករាងកាយខ្លះមួយរយៈ ចាំត្រលប់មកហាត់ប្រាណបន្តទៀតទើបជាការល្អ៕  

ការហាត់ប្រាណជារៀងរាល់ថ្ងៃជាប់គ្នាពេកមិនល្អនោះទេ ហើយវាបែរជាជួយបង្កើនកម្រិតអរម៉ូន Cortisol ដែលធ្វើឱ្យអ្នកឡើងទម្ងន់ទៅវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]