បរទេស៖ ការប្រើប្រាស់ប្រេងឥន្ធនៈមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននៅលើពិភពលោក ដូច្នេះហើយបានជាអ្នកវិទ្យាសាស្ត្រស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីដោះស្រាយបញ្ហានេះ។ ក្នុងពេលនេះ ការប្រើប្រាស់ឡានដែលប្រើប្រាស់ថាមពលអគ្គិសនី ឬឡានអេឡិចត្រូនិកគឺជាយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធភាព សម្រាប់ការប្រើប្រាស់ជំនួសឲ្យឡានដែលប្រើសាំងដោយសារវាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានដូចប្រេងឥន្ធនៈឡើយ។

កាលពីថ្មីៗនេះដែរ ប្រទេស និងទីក្រុងជាច្រើនបានបង្ហើបពីផែនការសម្រាប់ការដាក់បម្រាមមិនឲ្យមានការលក់ឬប្រើប្រាស់ឡានដែលប្រើសាំងនៅក្នុងតំបន់របស់ខ្លួន នាពេលអនាគត។

រថយន្ដអេឡិចត្រូនិច

ប្រទេស និងទីក្រុងដែលអាចនឹងបិទការប្រើប្រាស់ឡានប្រើសាំងនិងលក់តែឡានអេឡិចត្រូនិកមុនឆ្នាំ ២០៤០រួមមាន៖

• ប្រទេសន័រវែស

ប្រទេសន័រវែសនឹងលក់តែរថយន្ដអេឡិចត្រូនិចនិងរថយន្តកូនកាត់ប៉ុណ្ណោះចាប់ពីឆ្នាំ ២០៣០តទៅ។ 

ប្រទេសន័រវែស

• ប្រទេសហូឡង់

ប្រទេសហូឡង់បានបង្ហើបថាខ្លួននឹងលក់តែរថយន្ដអេឡិចត្រូនិចប៉ុណ្ណោះចាប់ពីឆ្នាំ ២០២៥តទៅ។ 

ប្រទេសហូឡង់

• ប្រទេសឥណ្ឌា

ប្រទេសឥណ្ឌាមានគោលដ៏ខ្ពស់មួយសម្រាប់ការប្រើប្រាស់រថយន្ដអេឡិចត្រូនិចដោយនិយាយថាខ្លួនគេនឹងលក់តែយានយន្តអគ្គិសនី និងរថយន្តកូនកាត់ប៉ុណ្ណោះចាប់ពីឆ្នាំ ២០៣០តទៅ។ 

ប្រទេសឥណ្ឌា

• ប្រទេសចិន

ប្រទេសចិនបាននិយាយថាខ្លួនមានគម្រោងក្នុងការលក់តែយានយន្តអេឡិចត្រូនិចនិងកូនកាត់តែប៉ុណ្ណោះនាពេលខាងមុខនេះ ប៉ុន្តែគេមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ។ 

ប្រទេសចិន

• ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសបានប្រាប់ថាខ្លួននឹងហាមឃាត់ការលក់ឡាន ដែលប្រើប្រេងសាំងនិងម៉ាស៊ូតចាប់ពីចាប់ឆ្នាំ ២០៤០តទៅ។ 

ទីក្រុងឡុងដ៍

• ប្រទេសបារាំង

ប្រទេសបារាំងបានបង្ហើបថាខ្លួនគេនឹងហាមឃាត់ ការលក់ឡានដែលប្រើឧស្ម័ន និងប្រេងម៉ាស៊ូតចាប់ពីឆ្នាំ ២០៤០តទៅ។ 

ប្រទេសបារាំង

• ទីក្រុងបាសេឡូណា ទីក្រុង Copenhagen និងទីក្រុង Vancouver 

ទីក្រុងធំៗខាងលើទាំង ៣នេះសុទ្ធតែមានផែនការដើម្បីហាមឃាត់ការប្រើប្រាស់រថយន្តដែលប្រើឧស្ម័ននិងប្រេងម៉ាស៊ូតចាប់ពីឆ្នាំ ២០៣០តទៅផងដែរ៕

ទីក្រុងបាសេឡូណា
ទីក្រុង Copenhagen
ទីក្រុង Vancouver

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]