ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី គឺជាគ្រាប់ពេជ្រ មួយគ្រាប់ ដែលផលិតកម្មមួយនេះ មិនអាចខ្វះបានឡើយ។

ប្រិយមិត្តបានជ្រាបច្បាស់ហើយថា រាល់បទចម្រៀងរបស់ កញ្ញា សុខ ពិសី ដែលបានចេញលក់ នៅលើទីផ្សារ គឺសុទ្ធសឹងតែទទួលបានការគាំទ្រច្រើន ដោយសារតែអត្ថន័យនៃបទចម្រៀងរបស់នាង តែងតែត្រូវសាច់រឿងរបស់អ្នកគាំទ្រជានិច្ច។

យ៉ាងណាមិញ នៅល្ងាចម្សិលមិញនេះ ផលិតកម្មសាន់ដេ បានបញ្ចេញបទចម្រៀងថ្មី របស់នាង មួយបទទៀតហើយ ដែលមានចំណងជើងថា«បំភ្លេចពាក្យបែកបានទេ» ដែលបទមួយនេះ ទទួលបានការគាំទ្រ និងកក្រើកខ្លាំងមែនទែន នៅលើបណ្តាញសង្គមហ្វេសប៊ុក៕

ចង់ដឹងបទថ្មីរបស់កញ្ញាសុខ ពិសី ពិរោះយ៉ាងណា តោះទៅស្តាប់ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី