ភ្នំពេញ៖ កុមារី ណូ ឈួស៊ីវហេង គឺជាអតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។

គួររំលឹកផងដែរថា បើទោះបីជាកុមារីរូបនេះ មិនបានទទួលជ័យលាភី ក៏នាងនៅតែមាន ប្រជាប្រិយភាព មិនចាញ់កុមារដទៃទៀតនោះទេ។ ដោយសារតែភាពគួរឲ្យស្រលាញ់ និងភាពលេចធ្លោរបស់នាង ពេលដែលសម្តែងនៅលើឆាក ទើបស៊ីវហេង មានការគាំទ្រច្រើនយ៉ាងនេះ ពីទស្សនិកជនទូទាំងប្រទេស។

ដោយឡែកទោះបីជាកម្មវិធី The Voice Kids Cambodia រដូវកាលទី២ បានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែសន្ទុះនៃការគាំទ្រពីទស្សនិកជន សម្រាប់កុមារីរូបនេះ នៅតែមានដដែល។

ជាពិសេស នាងថែមទាំងមាន Fan លំដាប់VIPដែល ធ្វើរឿងដ៏ពិសេសមួយសម្រាប់នាង ថែមទៀតផង ព្រោះនៅពេលប៉ុន្មានម៉ោងមុននេះ នៅក្នុងផេកហ្វេសបុករបស់ស៊ីវហេង បានបង្ហោះសារមួយថា៖ “ថ្ងៃនេះសប្បាយចិត្តណាស់ ព្រោះពេលមកដល់ផ្ទះមានFanលំដាប់ VIPខំថត រូបឲ្យនៅកម្មវិធីផ្ទាល់ ហើយផ្តិតយកមកឲ្យដល់ផ្ទះទៀត និយាយពីថារំភើបខ្លាំងហ្មង អរគុណណាស់”។

ទាំងនេះអាច បញ្ជាក់ឲ្យឃើញថា កុមារីម្នាក់នេះ នៅតែមានអ្នកស្រលាញ់ និងគាំទ្រនាងច្រើនមែនទែន បើទោះបីជារូបនាងមិនទាន់ធំពេញវ័យ និងមិនមានសកម្មភាពនៅក្នុងការងារ សិល្បៈក៏ដោយ៕ 

ណូ ឈួស៊ីវហេង
សារដែលស៊ីវហេងបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]