យោងតាមប្រភពពត៌មាន ពីគេហទំព័រ EMIRATES បានអោយដឹងថា បុរស ជនជាតិ អារ៉ាប់ម្នាក់ វ័យ ៥០ឆ្នាំ ដែលបានស្លាប់ ដោយសារអណ្តាតភ្លើង ឆេះបន្ទប់គេងរបស់គាត់ ដោយត្រូវគេគិតថាជាឧបទ្ទវហេតុនោះ បានរកឃើញមូលហេតុ ដែលបណ្តាលអោយគាត់ ស្លាប់ពិតប្រាកដហើយ។

យោងតាមសំដីរបស់ប៉ូលីស បានអោយដឹងថា ក្រុមគ្រួសារជនរងគ្រោះ បានប្រាប់ថា ភ្លើងដែលឆេះនោះ គឺជាឧបទ្ទវហេតុតែប៉ុណ្ណោះ មុនពេលមានការសើរើរឿងក្តីនេះឡើងវិញ ហើយជាលទ្ធផល ការស៊ើបអង្កេតបានបង្ហាញថា ទ្វារបន្ទប់គឺត្រូវបានចាក់ជាប់ពីខាងក្រៅ។

បនា្ទប់ពីធ្វើការសួរចម្លើយ លើស្រ្តីជាប្រពន្ធ អស់រយះពេល ២ខែកន្លះមក ទើបស្រ្តីវ័យ ៤៨ឆ្នាំ រូបនេះ បានសារភាព ពីការដុតភ្លើងអោយឆេះបន្ទប់គេង ហើយចាក់សោរពីក្រៅ ដើម្បីសំលាប់ប្តីរបស់ខ្លួន ព្រោះតែអ្នកទាំងពីរមានការ តឹងសសៃ ក នឹងគ្នាយ៉ាងខ្លាំងរួចមក។

តាមសំដីសារភាពរបស់ជនល្មើស បានបន្ថែមអោយដឹងទៀតថា  នាងបានយកគ្រឿងតុទូ ដែលនៅជិតបន្ទប់ យកមកដុត ហើយក្នុងពេលកំពុងឆេះនោះ គឺប្តីរបស់នាង បានទំលាយទ្វារចេញមក និងបានរត់ចេញពីទីនោះបាត់ទៅ។ នៅក្នុងពេលនោះនាងបានគិតថា ប្ដីរបស់នាងប្រហែលជាអាចរួចខ្លួនបាត់ទៅហើយ  តែគាត់ស្រាប់តែត្រឡប់មកវិញ ដើម្បីយកកូនសោរឡាន ហើយគាត់ក៏ត្រូវដំបូលបាក់ធ្លាក់ចំគាត់ បណ្តាលអោយគាត់ ស្លាប់ដោយខ្លួនឯងតែម្តង។

តើប្រិយមិត្ត យល់យ៉ាងណាដែរអំពីមូលហេតុដែលគាត់ហ៊ានប្រថុយជីវិតដើម្បីកូនសោរឡានរបស់គាត់?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]