ភ្នំពេញ៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ចំណីអាហារប្លែកៗនៅក្នុងទីក្រុងភ្នំពេញ កាន់តែកើតមានថ្មីៗជារៀងរាល់ថ្ងៃ។ ជាការពិតណាស់ ដោយទាំងនេះកើតឡើងក៏ព្រោះតែរបត់នៃចំណូលចិត្តរបស់មនុស្ស ផ្លាស់់ប្តូរឆាប់រហ័ស បើនិយាយឲ្យចំទៅ គឺតែងតែចង់សាកនូវអ្វីដែលថ្មីៗជានិច្ច។

ជាក់ស្តែង ថ្ងៃនេះផងដែរ ខ្មែរឡូត សូមណែនាំប្រិយមិត្តពីចំណីអាហារ ដែលកំពុងទទួលបានការពេញនិយមមួយ ក្នុងបណ្តាសិស្ស នាពេលបច្ចុប្បន្ន នោះគឺ«បាញ់ត្រាង»។

«បាញ់ត្រាងម្ចាស់ដើម» ដែលមានទីតាំងស្ថិតនៅខាងមុខ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក បច្ចុប្បន្ននេះកំពុងតែ ទទួលបានការគាំទ្រខ្លាំង ពីសំណាក់សិស្សៗដែលរៀននៅទីនោះ​ ក៏ដូចជាមកពីបណ្តាសាលារៀននៅជុំវិញនោះផងដែរ។

«បាញ់ត្រាងម្ចាស់ដើម» ល្បីនៅសន្ធរម៉ុក
«បាញ់ត្រាងម្ចាស់ដើម» ល្បីនៅសន្ធរម៉ុក

គួរឲ្យដឹងថា បាញ់ត្រាងនេះ មិនត្រឹមតែមានតម្លៃថោកសមរម្យនោះទេ ប៉ុន្តែថែមទាំងមានរសជាតិឆ្ងាញ់ ដោយមានលាយគ្រឿងផ្សំជាច្រើនប្រភេទ ដូចជា សណ្តែកដី ហ៊េប៊ី(កំពឹសក្រៀម) ពងក្រួច យីហ៉ឺ២មុខ ស្វាយសាប់ និងទឹកសាតេជាដើម ដោយបាញ់ត្រាងមួយថង់នេះ មានតម្លៃត្រឹមតែ២ពាន់រៀលតែប៉ុណ្ណោះ។ 

«បាញ់ត្រាងម្ចាស់ដើម» ល្បីនៅសន្ធរម៉ុក
«បាញ់ត្រាងម្ចាស់ដើម» ល្បីនៅសន្ធរម៉ុក

តួយ៉ាង ទាក់ទងនឹងការលក់ប្រចាំថ្ងៃអ្នកមីងម្ចាស់តូប បានប្រាប់មកកាន់ខ្មែរឡូតថា ជាធម្មតា គាត់លក់នៅខាងមុខសាលារៀន វិទ្យាល័យ ជាស៊ីមសន្ធរម៉ុកនេះ នៅពេលព្រឹកពីម៉ោង ៨ដល់ម៉ោង៩ និងថ្ងៃត្រង់ពីម៉ោង ១១ ដល់ម៉ោង១​ គឺមិនសូវទៀងប៉ុន្មាននោះទេ។ ដោយនៅពេលខ្លះ ក៏នៅលក់បានយូរដល់រសៀលម៉ោង៣ ឬ៤ រីឯថ្ងៃខ្លះក៏មិនសូវបានយូរប៉ុន្មាននោះដែរ ដោយសារតែខាងសាលាមិនសូវអនុញ្ញាតឲ្យលក់នៅខាងមុខ។ 

«បាញ់ត្រាងម្ចាស់ដើម» ល្បីនៅសន្ធរម៉ុក

ចំពោះការលក់វិញ ក្នុងមួយថ្ងៃគាត់លក់បាញ់ត្រាង អស់ប្រមាណជាង៥គីឡូក្រាម (គិតតែបាញ់ត្រាងស្ងួតសុទ្ធ មិនគិតគ្រឿងផ្សំ) ថ្ងៃខ្លះលក់ដាច់ខ្លាំង ក៏អាចលើសនឹងផងដែរ។

បាញ់ត្រាងស្ងួតមិនទាន់ផ្សំគ្រឿង

ហើយបើនិយាយពីចំណូលវិញ គឺមួយថ្ងៃរកបានប្រហែលជា ៣០ម៉ឺនទៅ៤០ម៉ឺន គឺមិនទៀងនោះទេ ពីព្រោះតែក្នុងមួយថ្ងៃគាត់លក់តែប៉ុន្មានម៉ោងតែប៉ុណ្ណោះ ម៉្យាងទៀតគាត់លក់តែម្នាក់ឯង គ្មានអ្នកជួយ ទើបគាត់មិនសូវសម្រុកខ្លាំង ខ្លាចលក់មិនទាន់។

«បាញ់ត្រាងម្ចាស់ដើម» ល្បីនៅសន្ធរម៉ុក

បន្ថែមពីនេះ បើសួរថាក្នុងមួយថ្ងៃមានអ្នកទិញប៉ុន្មាននាក់ គឺមិនបាច់សួរទេ ចម្លើយគឺថាច្រើនណាស់រាប់មិនអស់នោះទេ។

ហើយនៅថ្ងៃខាងមុខ គាត់នឹងលក់ឲ្យបានច្រើនជាងនេះ ពីព្រោះម្តាយរបស់គាត់នឹងមកជួយលក់គាត់បន្ថែមទៀត៕

ចុះប្រិយមិត្ត ធ្លាប់បានញ៉ាំនៅ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]