រាងកាយរបស់មនុស្សជាប្រព័ន្ធមួយដ៏ស៉ាំញ៉ាំតែក៏ពោរពេញដោយភាពអស្ចារ្យជាច្រើនដែរ។  ​ពេលខ្លះរាងកាយអាចជួយក្រើនរម្លឹក និងផ្តល់ជាសញ្ញានៃអាការមិនប្រក្រតីជាច្រើនដល់យើងឱ្យបានដឹងទាន់ពេលវេលា ​ដើម្បីរកវិធីព្យាបាល  និងថែទាំជាដើម។

ថ្ងៃនេះយើងនឹងលើកយកការឱ្យសញ្ញាទាំង៨ ដែលរាងកាយបានបង្ហាញឱ្យអ្នកយកចិត្តទុកដាក់ថែទាំ ​និងផ្តល់របបអាហារឱ្យបានត្រឹមត្រូវដូចខាងក្រោម៖

១. មានបញ្ហាគេងមិនលក់/ឆេវឆាវ/រមួលក្រពើ

ពេលដែលអ្នកមានអាការអស់ទាំងនេះ បានន័យថារាងកាយរបស់អ្នកកំពុងខ្វះសារជាតិម៉ាញ៉េស្យូម  និងប៉ូតាស្យូមហើយ។ ដូច្នេះត្រូវតែបន្ថែមសារធាតុទាំងនេះក្នុងរបបអាហាររបស់អ្នកដូចជា៖  ផ្លែប៉េងប៉ោះ, ផ្លែក្រូច, ផ្លែចេក និងស្ពៃ Spinach ជាដើម។

ពេលដែលអ្នកមានអាការអស់ទាំងនេះ បានន័យថារាងកាយរបស់អ្នកកំពុងតែខ្វះជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូមហើយ

២.ស្បែកស្ងួត

ស្បែករបស់អ្នកប្រែជាស្ងួតខុសពីធម្មតាជាសញ្ញាប្រាប់ថារាងកាយរបស់អ្នក ខ្វះជាតិ វីតាមីន E ។ ដូច្នេះអ្នកគួរតែទទួលទានបន្លែ  គ្រាប់ធញ្ញជាតិ  និងត្រីជាដើម។ 

ស្បែករបស់អ្នកប្រែជាស្ងួតខុសពីធម្មតាជាសញ្ញាប្រាប់ថារាងកាយរបស់អ្នក ខ្វះជាតិ វីតាមីន E ។ ដូច្នេះអ្នកគួរតែទទួលទាន បន្លែ, ប្រេង,គ្រាប់ធញ្ញជាតិ និងត្រីជាដើម

៣.មាត់សាបៗ រករបស់ផ្អែម

បើសុខៗអ្នកស្រាប់តែឃ្លានចង់រករបស់ផ្អែមៗខុសពីធម្មតាបានន័យថាអ្នកកំពុងតែជួបបញ្ហាស្ត្រេស,  ជំងឺធ្លាក់ទឹកចិត្ត  និងមានអារម្មណ៍ថាហេវហត់អស់កម្លាំងជាដើម។  អ្នកគួរតែបំពេញជាតិផ្អែមឱ្យរាងកាយបន្ថែម ដើម្បីបំបាត់បញ្ហាអស់ទាំងនេះ។ តែដើម្បីកុំឱ្យធាត់ អ្នកគួរតែទទួលទានសូកូឡាខ្មៅ និងទឹកឃ្មុំជំនួសវិញប្រសើរជាង។

បើសុខៗអ្នកស្រាប់តែឃ្លានចង់រករបស់ផ្អែមៗខុសពីធម្មតាបានន័យថាអ្នកកំពុងតែជួបបញ្ហា ស្ត្រេស, ជំងឺធ្លាក់ទឹកចិត្ត និងមានអារម្មណ៍ថាហេវហាត់អស់កម្លាំងជាដើម

៤. ឃ្លានទឹកកកដុំ

វាជារឿងចម្លែក តែបើសិនជាអ្នកកើតមានអាការសុខៗចង់ខាំញ៉ាំដុំទឹកកកលេង បានន័យថារាងកាយរបស់អ្នកកំពុងតែជួបប្រទះភាពស្លេកស្លាំង និងខ្វះជាតិដែកហើយ។ អ្នកគួរតែទទួលទានអាហារបន្ថែមដែលសម្បូរជាតិដែកដែលភាគច្រើនមាននៅក្នុងសាច់គោ, ស៊ុត និងពពួកសត្វមានសម្បកដូចជាខ្យងជាដើម។ តែប្រសិនជាអ្នកឃ្លានទឹកកកដុំខ្លាំងគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនទើបជាការល្អ។

វាជារឿងចម្លែក តែបើសិនជាអ្នកកើតមានអាការសុខៗចង់ខាំញ៉ាំដុំទឹកកកលេង បានន័យថារាងកាយរបស់អ្នកកំពុងតែជួបប្រទះភាពស្លេកស្លាំង និងខ្វះជាតិដែកហើយ

៥. ឈាមអញ្ចាញធ្មេញ

ស្រាប់តែភ្លាមៗអញ្ចាញធ្មេញរបស់អ្នកហូរឈាមពេលដុសធ្មេញនោះជាសញ្ញាប្រាប់ថា អ្នកកំពុងតែខ្វះវីតាមីន C ហើយ។ ដូច្នេះអ្នកគួរតែបន្ថែមអាហារដែលសម្បូរជាតិវីតាមីណ C នៅក្នុងរបបអាហរប្រចាំថ្ងៃរបស់អ្នកដូចជា ពពួកផ្លែក្រូច, ស្ពៃ Spinach, ម្ទេសប្លោកខៀវ ឬក្រហម, ប៉េងប៉ោះ, ស្ពៃក្តោប, ផ្កាខាត់ណា និងផ្កាខាត់ណាខៀវជាដើម។

ស្រាប់តែភ្លាមៗអញ្ចាញធ្មេញរបស់អ្នកហូរឈាមពេលដុសធ្មេញនោះជាសញ្ញាប្រាប់ថា អ្នកកំពុងតែខ្វះវីតាមីន C ហើយ

៦. ក្រចក និងសក់ផុយស្រួយ

ក្រចកឆាប់បាក់ សក់ផុយស្រួយឆាប់ដាច់និជ្រុះ ជាសញ្ញាប្រាប់ថារាងការរបស់អ្នកខ្វះជាតិវីតាមីន B ហើយ។ ដូច្នេះគួរតែទទួលទឹកដោះគោ, ពពួកសារាយសមុទ្រ និងផ្សិតឱ្យបានច្រើន។ 

ក្រចកឆាប់បាក់ សក់ផុយស្រួយឆាប់ដាច់និជ្រុះ ជាសញ្ញាប្រាប់ថារាងការរបស់អ្នកខ្វះជាតិវីតាមីន B ហើយ។ ដូច្នេះគួរតែទទួលទឹកដោះគោ, ពពួកសារាយសមុទ្រ និងផ្សិតឱ្យបានច្រើន

៧.ស្រមោលរង្វង់ជុំវិញប្រស្រីភ្នែក

សញ្ញាបែបនេះតែងតែកើតឡើងជាធម្មតាសម្រាប់មនុស្សដែលមានវ័យលើសពិ ៥០ឆ្នាំ។ ប៉ុន្តែបើសិនជាសុខៗស្រាប់តែកើតមានអាការបែបនេះទាំងអាយុនៅក្មេងនៅឡើយ  បានន័យថាកូឡេស្តឺរ៉លនៅក្នុងខ្លួនរបស់អ្នកកើនឡើងខ្ពស់ហើយ ដូច្នេះគួរតែប្រញាប់ទៅប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញសម្រាប់ដោះស្រាយបញ្ហាអស់ទាំងនេះ។ 

សញ្ញាបែបនេះតែងតែកើតឡើងជាធម្មតាសម្រាប់មនុស្សដែលមានវ័យលើសពិ ៥០ឆ្នាំ។ ប៉ុន្តែបើសិនជាសុខៗស្រាប់តែកើតមានអាការបែបនេះទាំងអាយុនៅក្មេងនៅឡើយ បានន័យថាកូឡេស្តឺរ៉លនៅក្នុងខ្លួនរបស់អ្នកកើនឡើងខ្ពស់ហើយ

៨.ម្រាមជើងប្រភេទ Greek

ម្រាមជើង Greek គឺជាប្រភេទម្រាមជើងទី២ជាប់នឹងមេជើងវែង និងធំជាងម្រាមជើងផ្សេងៗទៀត។ ពេលខ្លះវាប្រែជាបែបនេះដោយសារតែសភាពក្រិន ឬម្រាមជើងមានសភាពខុសប្រក្រតីជាដើម ដែលវាអាចធ្វើឱ្យអ្នកពិបាកក្នុងការពាក់ស្បែកជើង។ ដូច្នេះអ្នកគួរតែពិនិត្យមើលឱ្យបានច្បាស់ ថាវាមកពីសភាពក្រិនបណ្តាលពីកកិតស្បែកជើង ឬក៏មានអ្វីខុសប្រក្រតី។ បើសិនមានអ្វីខុសប្រក្រតី យកល្អអ្នកគួរតែទៅពិនិត្យឱ្យបានច្បាស់នៅមន្ទីរពេទ្យ៕ 

ម្រាមជើង Greek គឺជាប្រភេទម្រាមជើងទី២ជាប់នឹងមេជើងវែង និងធំជាងម្រាមជើងផ្សេងៗទៀត។ ពេលខ្លះវាប្រែជាបែបនេះដោយសារតែសភាពក្រិន ឬម្រាមជើងមានសភាពខុសប្រក្រតីជាដើម ដែលវាអាចធ្វើឱ្យអ្នកពិបាកក្នុងការពាក់ស្បែកជើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]