ភ្នំពេញ៖ បន្ទាប់ពីពិធីបុណ្យ៧ថ្ងៃ របស់អ្នកនាង សាន ស្រីឡៃ និងខ្មាន់កាំភ្លើងដែលជា អតីតស្វាមី បានបញ្ចប់រួចរាល់អស់ហើយ ក៏មានដំណឹងលេចឭជាច្រើន ពាក់ព័ន្ធនឹង ដើមហេតុនៃការស្លាប់របស់អ្នកទាំងពីរ។

នេះបើតាមការបែកធ្លាយ តៗគ្នាលើបណ្ដាញសង្គម តាមរយៈសម្ដីអ្នកមីងបូ ដែលអះអាង ជាម្ដាយមីងលោក ជ័យ រិន ហៅម៉ៅ បានរៀបរាប់ថា៖ តាមពិត ស្រីឡៃ និងស្វាមី ធ្លាប់ត្រូវព្រះសង្ឃមួយអង្គ នៅខេត្តបន្ទាយមានជ័យ ទាយដឹងមុន ថាពួកគេនឹងត្រូវព្រាត់ស្លាប់ បើហ៊ានយកគ្នាជាប្ដីប្រពន្ធ ព្រោះជើងលេខអ្នកទាំងពីរមិនល្អនោះទេ។ ដោយឥទ្ធិពលនៃការស្រលាញ់ ទើបធ្វើឲ្យអ្នកទាំងពីរមិនជឿ កាន់តែចង់នៅជាមួយគ្នា ដោយមិនបានសែនព្រេនអ្វីសោះ រហូតដល់កើតហេតុបែបនេះតែម្ដង។

គួរបញ្ជាក់ដែរថា ពិធីបុណ្យសពរបស់ សាន ស្រីឡៃ និងអតីតស្វាមី ត្រូវបានធ្វើបុណ្យផ្សេងគ្នា ដោយសពលោក ជ័យ រិន ហៅម៉ៅ ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យនៅផ្ទះឯស្រុកកំណើត រីឯសព ស្រីឡៃ ត្រូវបានធ្វើនៅវត្តក្នុងរាជធានីភ្នំពេញ៕ 

ចុះប្រិយមិត្តជឿឬមិនជឿ ចំពោះរឿងហេតុមួយនេះ?

អ្នកនាង សាន ស្រីឡៃ និងអតីត ស្វាមីកាលនៅរស់
អ្នកនាង សាន ស្រីឡៃ និងអតីត ស្វាមីកាលនៅរស់
អ្នកនាង សាន ស្រីឡៃ និងអតីត ស្វាមីកាលនៅរស់
អ្នកនាង សាន ស្រីឡៃ និងអតីត បានស្លាប់ជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ