ការឈឺចាប់តាមរាងកាយភាគច្រើនមាននៅតាមឆ្អឹងខ្នង ចង្កេះ និងត្រគៀកជាដើម។ ហើយការឈឺចាប់ទាំងនោះ អាចបណ្តាលមកពីមូលហេតុផ្សេងៗដូចជា៖ ឈឺចាប់សាច់ដុំ សាច់ដុំតឹងណែន ទទួលទានរបបអាហារមិនត្រឹមត្រូវ មានជំងឺរលាកសន្លាក់ ការមិនធ្វើលំហាត់ប្រាណ ការធ្វើចលនារាងកាយខ្លាំងពេក និងការដែលមានផ្ទៃពោះជាដើម ។ ការឈឺចាប់ទាំងនេះអាចធ្វើឱ្យអ្នកពិបាកក្នុងការធ្វើសកម្មភាព និងការងារប្រចាំថ្ងៃបាន។ គេបានដឹងថាការឈឺចាប់នៅក្នុងរាងកាយកើតឡើង ដោយអង់ស៊ីមមួយមានឈ្មោះថា Cyclo-Oxygenase 2 (COX-2) ហើយរាល់ថ្នាំបំបាត់ការឈឺចាប់ទូទៅដែលបានចេញវេជ្ជបញ្ជាសុទ្ធតែ មានសារធាតុដែលអាចធ្វើការកាត់បន្ថយ និងរារាំងសកម្មភាពរបស់អង់ស៊ីម COX-2 បាន ។ ប៉ុន្តែការប្រើប្រាស់ថ្នាំច្រើនហួសហេតុពេកអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពរាងកាយទៅវិញ។ 

សំណាងណាស់ដែលការសិក្សាថ្មីៗបានរកឃើញថា សារធាតុ Curcumin ដែលមាននៅក្នុងរមៀតអាចមានលទ្ធភាពទប់ស្កាត់អង់ស៊ីម COX-2 និងបន្ថយរាល់ការឈឺចាប់ទាំងឡាយបាន ដោយមិនបាច់ប្រើប្រាស់ថ្នាំពេទ្យ។

តោះ! នៅចាំអីទៀត រៀនធ្វើរូបមន្តទឹកតែរមៀតនេះទាំងអស់គ្នា៖  

# វិធីធ្វើតែរមៀតបំបាត់ការឈឺចាប់រាងកាយ

គ្រឿងផ្សំ

- ទឹកស្អាត ៤ពែង

- ម្សៅរមៀត កន្លះស្លាបព្រា

- ទឹកក្រូចឆ្មារ ១ស្លាបព្រា

- ទឹកឃ្មុំ ១ស្លាបព្រា 

វិធីធ្វើតែរមៀតបំបាត់ការឈឺចាប់រាងកាយ

ការអនុវត្ត៖ យកទឹកដាំនៅក្នុងឆ្នាំងមួយឱ្យពុះ រួចដាក់ម្សៅរមៀតចូលកូរឱ្យពុះរយៈពេល ១០នាទី។ សឹមលើកចេញមកទុកឱ្យត្រជាក់ រយៈពេល ៥ ទៅ ១០នាទីបន្ថែមទៀត។ បន្ទាប់មកអ្នកអាចចាក់ដាក់កែវ បន្ថែមទឹកក្រូចឆ្មារ ១ស្លាបព្រា និងទឹកឃ្មុំបន្តិចដើម្បីបង្កើនរសជាតិ។

យកទឹកដាំនៅក្នុងឆ្នាំងមួយឱ្យពុះ រួចដាក់ម្សៅរមៀតចូលកូរឱ្យពុះរយៈពេល ១០នាទី។ សឹមលើកចេញមកទុកឱ្យត្រជាក់ រយៈពេល ៥ ទៅ ១០នាទីបន្ថែមទៀត។ បន្ទាប់មកអ្នកអាចចាក់ដាក់កែវ បន្ថែមទឹកក្រូចឆ្មារ ១ស្លាបព្រា និងទឹកឃ្មុំបន្តិចដើម្បីបង្កើនរសជាតិ

ដូច្នេះពេលនេះអ្នកអាចទទួលទានទឹកតែរមៀតមួយកែវ ដែលមានអត្ថប្រយោជន៍បំបាត់ការឈឺចាប់តាមរាងកាយ ឈឺខ្នងនិងឆ្អឹងឆ្អែងបានហើយ។ ដើម្បីទទួលបានប្រសិទ្ធភាពគួរជាទីគាប់ចិត្តអ្នកគួរទទួលទានទឹកតែរមៀតនេះ  ឱ្យបានមួយពែងជារៀងរាល់ថ្ងៃ៕  

ដើម្បីទទួលបានប្រសិទ្ធភាពគួរជាទីគាប់ចិត្តអ្នកគួរទទួលទានទឹកមួយពែងជារៀងរាល់ថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]