ខេត្តកំពង់ធំ ៖ ករ​ណី​ឃាតកម្ម​មួយ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២៣​នាទី​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​អូរ​សាជូ ក្នុងភូមិ​សាស្ត្រ​ភូមិ​ដងក្តា ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

លោក​ឧត្តមសេនីយ៍ត្រី កែ ខាន​ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ខាង​ព្រហ្ម​ទ័​ណ្ឌ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា នេះ​ថា បើ​យោង​តាម​ការ​ចុះ​ស្រាវជ្រាវ​របស់​លោក​អាច​ធ្វើការ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែលជា​ពីរ ឬ​បី​នាក់ បាន​ពួនស្ទាក់​ផ្លូវ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ នៅ​ចំណុច​កើតហេតុ​ខាងលើ សង្ស័យ​រឿង​គំនុំ ។

ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ លី ចាន់​ធឿ​ន អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់​ពាក់ ស្លាក​លេខ​ភ្នំពេញ ២B-៥៤៤៤ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ សឿ​ន ប្រុ​ញ អាយុ​៤១​ឆ្នាំ អ្នក​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មានស្រុក​កំណើត​រស់នៅ​ភូមិ​ក្រែក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ប​ច្ចប្ប​ន្ន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយសារ​តែ​ជន​រង​គ្រោះ​មាន​ចំការ​កៅស៊ូ​ជា​ច្រើន​ហិ​កតា​នៅ​ទីនោះ ។

ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ខាងក្រៅ​រថយន្ត មិនដឹង​ថា​ជន​រង​គ្រោះ​បម្រុង​ចុះ​រត់ ឬ​មួយ​ក៏​ក្រុម​ឃាតករ​អូស​ដៃ​យក​មក​បាញ់​សម្លាប់​នៅ​ខាងក្រៅ​រថយន្ត​នោះ​ទេ ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​រួច ក្រុម​ឃាតករ​បាន​រត់គេច​ខ្លួន​បាត់​អស់ សង្ស័យ​ថា​ជា​រឿង​គំនុំ សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​ក្រុម​ឃាតករ ដើម្បី​យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ៕

ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែលជា​ពីរ ឬ​បី​នាក់ បាន​ពួនស្ទាក់​ផ្លូវ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ នៅ​ចំណុច​កើតហេតុ​ខាងលើ សង្ស័យ​រឿង​គំនុំ
ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែលជា​ពីរ ឬ​បី​នាក់ បាន​ពួនស្ទាក់​ផ្លូវ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ នៅ​ចំណុច​កើតហេតុ​ខាងលើ សង្ស័យ​រឿង​គំនុំ
ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ លី ចាន់​ធឿ​ន អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់​ពាក់ ស្លាក​លេខ​ភ្នំពេញ ២B-៥៤៤៤
ចំណែក​បុរស​ជា​ប្តី​ឈ្មោះ សឿ​ន ប្រុ​ញ អាយុ​៤១​ឆ្នាំ អ្នក​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មានស្រុក​កំណើត​រស់នៅ​ភូមិ​ក្រែក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]